• 2020-11-20 06:30:15
  • ព័ត៌មាន

តើសមាជិកទាំង ៧ ជា​ម្ចាស់ស្នាដៃនិពន្ធបទ​ណាខ្លះក្នុង​អាល់ប៊ុម «BE»?

  • 2020-11-20 06:30:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាល់ប៊ុម​ថ្មី​របស់ BTS គឺ «BE» កំពុង​ក្លាយ​ជា​ទី​ចាប់អារម្មណ៍​របស់​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក ហើយ​អ្វី​ដែល​សំខាន់​ចម្រៀង​​ជា​ច្រើន​បទដែល​ត្រូវ​ដាក់​បញ្ចូល​ក្នុង​អាល់ប៊ុម​នេះ​ សុទ្ធ​តែ​ជា​សា្នដៃ​រួម​និពន្ធ​របស់​សមាជិកទាំង​អស់។

១. បទ​ «Lfe Goes On»

ជា​បទ​ដែល​និពន្ធដោយ​ RM, Suga និង​ J-Hope រួម​ជាមួយ​នឹង​អ្នកនិពន្ធ​ និង​ផលិតករ​ផ្សេងទៀតដូចជា Pdogg, Ruuth, Chris James និង​ Antonina Armato។

២. បទ​ «Fly to My Room»

នេះ​ក៏​កើត​ចេញពី​ការ​និពន្ធរបស់ Suga, RM និង​ J-Hope ដែរ ព្រម​ជាមួយ​នឹងMidnight (Cosmo) និង​ Joe Femi Griffith។

៣. បទ «Blue & Grey»

ជា​ស្ានដៃសហការ​របស់​ V, Suga, J-Hope និង RM។ ក្រៅ​ពី​នេះ​ក៏​នៅ​មាន​ Jisoo Park, Levi, Hiss Noise និង Metaphor ផងដែរ។

៤. «Skit»

ចំណែក​បទ​នេះ​មិន​មាន​ព័ត៌មាន​ច្បាស់​ការ​ថា​វា​ជា​ការនិពន្ធ​របស់​អ្នកណាទេ។

៥. «Telephathy»

ជា​ការ​និពន្ធ​របស់​ Jungkook, Suga និង RM រួម​ជាមួយ​នឹង​ El Capitxn និង Hiss Noise។

៦. «Dis-ease»

និពន្ធ និង​ធ្វើ​ភ្លេង​ដោយ​ J-Hope, ក៏ដូចជារួម​សរសេរ​ជាមួយ​នឹង​ RM, Suga និង​ Jimin។ ក្រៅពី​សមាជិក​ក្ុរមក៏នៅ​មាន​ Ivan Jackson Rosenberg, GHSTLOOP, Pdogg និង Randy Runyon។

៧. «Stay»

ជាការ​និពន្ធ​របស់​ Jin, RM និង​ Jungkook សហការជាមួយ Arston។

៨. «Dynamite»

លើក​លែង​បទ​នេះ​មួយ​មិនមាន​ការ​រួម​និពន្ធ​ និង​ធ្វើ​ភ្លេង​ឡើយ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់