• 2020-11-23 06:41:39
  • ព័ត៌មាន

ស្ថិតនៅលើ​កំពូល​ដាច់​គេ! មិនដល់​១​ឆ្នាំ​ផង តន់ ចន្ទសីម៉ា មាន​អ្នក​មើល​រហូតដល់ជាង ៤០០លាន ដង

  • 2020-11-23 06:41:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើនិយាយពី views ពិតជាត្រូវ ខ្មាស តន់ ចន្ទសីម៉ា ហើយវាពិតជាមិនគួរឲ្យជឿដែលតារាចម្រៀងវ័យក្មេង តន់ ចាន់សីម៉ា ប្រើពេលមិនដល់មួយឆ្នាំ​ផង បានវ៉ាដាច់គេទាំងអស់ ។ នេះបើតាម ការ​បង្ហាញ​របស់ផលិតកម្ម Galaxy Navatra នៅ​មុន​នេះ​បន្ដិច។

ភាពប្រែប្រួល នៃសិល្បៈក្នុងទសវត្សរ៍ថ្មីនេះ បានបញ្ជាក់ឲ្យឃើញថា ប្រជាប្រិយភាពពិតរបស់តារាចម្រៀង គឺស្ថិត នៅលើសមត្ថភាព ការតស៊ូ ការព្យាយាម និងអត្តចរិតល្អ នៅក្នុងការងារ។ ​ផ្អែកលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra អាចនិយាយបានថា តន់ ចន្ទសីម៉ា គឺជាកំពូលតារាចម្រៀងក្មេងម្នាក់ដែលមានអ្នក ទស្សនា ច្រើនជាងគេនៅកម្ពុជានៅក្នុងឆ្នាំ២០២០នេះ ពោល​គឺ​មាន រហូត ដល់ ទៅ 441លាន ដង ឯណោះ ។

ទោះបែបណាក្ដីអ្នកគាំទ្រក៏ដូចជាអ្នកសិល្បៈទាំងអស់ កំពុងតែចាំមើលថាតើ អាចមានតារាចម្រៀងណាដែល អាចដណ្ដើមតំណែង តន់ ចន្ទសីម៉ា បានក្នុងទសវត្សរ៍ថ្មីនេះទេ ។

តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថាគឺជាតារាចម្រៀងមិនចេះប្រកាន់ទោះបីបទចម្រៀងនោះក្រុមហ៊ុន តម្រូវ ឲ្យច្រៀងក្រោយតារាចម្រៀងប្រុសក៏ដោយក្នុងនោះ បទចម្រៀងទាំងអស់សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង។

បច្ចុប្បន្ន នាងស្ទើរតែគ្មានពេលសម្រាប់ខ្លួនឯង ដោយតារាចម្រៀងស្រីល្បីឈ្មោះរូបនេះ បានធ្វើការងារស្ទើរតែ ទាំងស្រុងជាមួយ ផលិតកម្ម Galaxy Navatra វាពិតជាគួរឲ្យស្ងើចសរសើរ និងការប្រឹងប្រែងតស៊ូ របស់នាង ណាស់ ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់