• 2020-11-26 02:52:55
  • ភាពយន្ត

ទាញ​មនុស្ស​ឲ្យ​មក​មើល​អយុត្តិធម៌​សង្គម គ្រូ​ពេទ្យ​ម្នាក់ សម្រេច​រៀប​អន្ទាក់​ធ្វើ​បាប​​ចោរ​មួយ​រូប

  • 2020-11-26 02:52:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ខ្លី​មួយ បាន​និង​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម ដែល​ឆ្លុះ​បង្ហាញ​គ្រូ​ពេទ្យ​ម្នាក់ បាន​សម្រេច​រៀប​ចំអន្ទាក់​ដើម្បី​ចាប់ និង​ធ្វើ​បាប​ចោរ​លួច​រថយន្ត​មួយ​រូប​ ដើម្បី​ទាញ​មនុស្ស​ឲ្យ​មើល​រឿង​អយុត្តិធម៌​សង្គម​ដែល​ត្រូវ​បាន​គេ​មើល​រំលង។

គ្រូ​ពេទ្យ​រូប​នោះ មាន​ឈ្មោះ​ថា "ហ្គីកេ"។ លោក ហ្គីកេ ដើម​ឡើយ បាន​ជួប​ករណី​ចោរ​ប្លន់​រូប​លោក​អស់​ចំនួន ២៩ដង​រួច​មក​ហើយ ហើយ​ក្រោយ​កើត​ហេតុ លោក​មិនដែល​ទទួល​បាន​ការ​ដោះស្រាយ ឬ​ជួយ​រក​យុត្តិធម៌​សម្រាប់​លោក​ពី​អាជ្ញាធរ​មាន​សេដ្ឋកិច្ច ឬ​ស្ថាប័ន​រដ្ឋ​លើ​ករណី​ចោរកម្ម​បន្ត​កន្ទុយ​របស់​លោក​ឡើយ។ លោក​លើក​ឡើង​ថា "សង្គម​នេះ​អយុត្តិធម៌​ណាស់ អ្នក​មាន​តែង​មាន​អ្នក​ចាំ​ជួយ​ពី​ក្រោយ​ខ្នង​រហូត ប៉ុន្តែ​រឿង​អយុត្តិធម៌ គឺ​បែរ​ជា​ធ្លាក់​មក​លើ​អ្នក​ក្រី​ក្រ​ដូច​ជា​ពួក​យើង​ទៅ​វិញ"។

ដិតដាម​នូវ​គំនិត​ស្អប់​អំពើ​អយុត្តិធម៌​ដែល​មាន​ក្នុង​សង្គម​របស់​ខ្លួន ដែល​គ្មាន​អ្នក​អើ​ពើ ហ្គីកេ ក៏​បាន​រៀប​អន្ទាក់​ចាប់​ចោរ​ម្នាក់​ដោយ​ខ្លួន​ឯង។ គ្រូ​ពេទ្យ​អភ័ព្វ បាន​យក​រថយន្ត​របស់​លោក​ទៅ​កែច្នៃ​យ៉ាង​ពិសេស ហើយ​ទី​បំផុត​លោក​ក៏​អាច​ចាប់​បាន​ចោរ​ម្នាក់​ឈ្មោះ "ហ្សេរ៉ូ"។ លោក ហ្គីកេ បាន​ធ្វើ​ឲ្យ​ជឿ​ចោរ​មួយ​រូប​នេះ ជួប​រឿង​ជូរចត់​ និង​វេទនា​យ៉ាង​ខ្លាំង នៅ​ក្នុង​ល្បែង​របស់​លោក។

ប៉ុន្តែ​យ៉ាង​ណា ចុង​បញ្ចប់​នៃ​ល្បែង​របស់​លោក លោក ហ្គីកេ បាន​បាត់​បង់​ជីវិត ធ្វើ​ឲ្យ​មនុស្ស​ទូទៅ សោកស្ដាយ​យ៉ាង​ខ្លាំង។ តាម​ដាន​សាច់​រឿង​ទាំង​ស្រុង របស់​គ្រូ​ពេទ្យ​អភ័ព្វ ហ្គីកេ តាម​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម