• 2020-11-26 07:48:42
  • ចម្រៀង

MV ថ្មី​របស់ តន់ ច័ន្ទ​សីម៉ា ទើប​ចេញ​ក្ដៅ​ៗ ប្រិយមិត្ត​សរសើរ​គ្រប់​រឿង

  • 2020-11-26 07:48:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ចម្រៀង​ថ្មី​របស់​តារា​ចម្រៀង​ស្រី​កំពូល​របស់ Galaxy Navatra មាន​ចំណង​ជើង​ថា "ជីវិត​ខ្ញុំ​គ្មាន​ឆ្នាំ​សាក​ថ្ម​ទេ" ទើប​នឹង​ចេញ​ផ្លូវ​ការ​ប៉ុន្មាន​ម៉ោង​នេះ​ប៉ុណ្ណោះ ដោយ​ប្រិយមិត្ត​ជា​ច្រើន បាន និង​កំពុង​លើក​សរសើរ​លើ​ចំណុច​ជា​ច្រើន​នៃ​វីដេអូ​ចម្រៀង​ថ្មី​នេះ។

បទ "ជីវិត​ខ្ញុំ​គ្មាន​ឆ្នាំង​សាក​ថ្មី​ទេ" បាន​ចេញ​ជា​វីដេអូ Audio កាល​ពី​ប្រមាណ​៣​ខែ​មុន ដែល​ពេល​នោះ​មាន​តារា​ចម្រៀង​២​ដួង ត្រូវ​បាន​ដាក់​ឲ្យ​ច្រៀង​បទ​មនោសញ្ចេតនា​មួយ​នេះ គឺ​តារា​ចម្រៀង​វ័យ​ក្មេង វង្ស ថាណាន់ និង តន់ ច័ន្ទសីម៉ា។ មិន​ថា បទ​របស់​ខាង​ប្រុស ឬ​ខាង​ស្រី​នោះ​ទេ សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មិន​ធម្មតា។ យ៉ាង​ណា​ក៏​ដោយ គិត​ត្រឹម​រសៀល​នេះ គេ​ទើប​ឃើញ​វីដេអូ​ចម្រៀង​​របស់ សីម៉ា ប៉ុណ្ណោះ ត្រូវ​បាន​ចេញ​ជា​ផ្លូវ​ការ។

វីដេអូ​ចម្រៀង​មួយ​នេះ បាន និង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ម្ដង​ទៀត​ពី​ប្រិយមិត្ត​របស់​តារា​ចម្រៀង និង​ប្រិយមិត្ត​របស់​ផលិតកម្ម​ផ្ទាល់។ ពួក​គេ​លើក​សរសើរ​ថា វីដេអូ​មួយ​នេះ ពិត​ជា​ល្អ​ឥត​ខ្ចោះ​ទាំង​ព្រម ក្នុង​នោះ​ពួក​គេ​បាន​សង្កត់​ធ្ងន់​ទៅ​លើ​ចំណុច​មួយ​ចំនួន​មាន បទ​ភ្លេង​ពីរោះ ចាក់​ដោត​ខ្លាំង​ពិសេស​អ្នក​ដែល​បាន និង​កំពុង​រួមរឹត​ដោយ​វិបត្តិ​ជា​ច្រើន។

ចំណុច​ផ្សេង​ទៀត ពួក​គេ​សរសើរ​ពី​តួ​សម្ដែង សុទ្ធ​តែ​វ័យ​ក្មេង ស្រស់ សង្ហារ ថែម​ទាំង​សម្ដែង​បាន​ដល់​កម្រិត​ថែម​ទៀត។ ចំណុច​ចុង​ក្រោយ ពួក​គេ​ថា វីដេអូ​ចម្រៀង​មួយ​នេះ ច្បាស់​ត្រជាក់​ភ្នែក​ល្អ​ណាស់!។ តោះ ទស្សនា​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

មតិយោបល់