• 2020-11-26 08:55:00
  • ព័ត៌មាន

រឿង​សង្គម​ជាតិ កម្រ​មើល​រំលង​ណាស់! ស៊ីន យីប៊ីន ឧបត្ថម្ភ​ប្រាក់សម្រាប់​ព្រឹត្តិការណ៍​សម្ដែង​ល្ខោនខោលឆ្នាំ​នេះ

  • 2020-11-26 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ស៊ីន យូប៊ីន ធ្លាប់​និយាយ​ជា​ញឹកញយ​ថា​ក្នុង​ជា​សិល្ប​ការី​ខ្មែរ​១​រូប​នាង​ចង់​មាន​ឱកាស​ច្រើន​ក្នុង​ការ​សម្ដែង​ជា​តួអង្គ​បុរាណ​ដោយ​គ្រង់​ឈុត​បុរាណ និង​ស្រឡាញ់​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​មរតក​វប្បធម៌​ខ្មែរ​ជា​ច្រើន​ទៀត​ដល់​ពិភព​លោក។

សម្រាប់​ព្រឹត្តិការណ៍​សម្ដែង​ល្ខោនខោល ដើម្បី​អបអរ​ខួប​២​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​ល្ខោនខោល​ខ្មែរ​ក្នុង​បញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ​ឆ្នាំ​២០២០ នេះ កញ្ញា ស៊ីន យូប៊ីន បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​១០​លាន​រៀល ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍ ដើម្បី​ដោះស្រាយ​លើ​ដំណើរការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ចេញ​លិខិត​ថ្លែង​អំណរគុណ​មួយ​ដែល​តារា​សម្ដែង ស៊ីន យូប៊ីន ដែល​បាន​ចូល​រួម​គាំទ្រ និង​លើក​កម្ពស់​វិស័យ​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

ព្រឹត្តិការណ៍​សម្ដែង​ល្ខោនខោល ឆ្នាំ​២០២០ នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ពិធី​នេះ នឹង​មាន​សម្ដែង​ល្ខោនខោល ក្នុង​ឈុត​សរនាគបាស ព្រះលក្ម្សណ៍ និង ឥន្ទ្រជិត ជាសត្រូវសជាតិ នៅក្នុងសាច់រឿង រាមកេរ្តិ៍ ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់