• 2020-12-01 03:35:06
  • ព័ត៌មាន

Kogyeol ក្លាយជាសមាជិក UP10TION ម្នាក់ទៀត ដែលមានផ្ទុកមេរោគកូវីដ

  • 2020-12-01 03:35:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម TOP MEDIA ដែលជាអ្នកគ្រប់គ្រង​របស់​ក្រុម​ចម្រៀង​ UP10TION បាន​ប្រកាស​ជា​សាធារណៈថា​ Kogyeol សមាជិក​ក្រុមនេះ​បានធ្វើតេស្តរក​ឃើញថា​បាន​ផ្ទុក​មេរោគ COVID-19។

Kogyeol

នៅ​ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០​នេះ​ ផលិតកម្ម TOP MEDIA បាន​ឲ្យដឹង​តាម​សេចក្ដីប្រកាសមួយទៅកាន់អ្នក​គាំទ្រ​ទាំងអស់ថា​ ​សមាជិក UP10TION គឺ​ Kogyeol បាន​ឆ្លង​មេរោគ​ COVID-19 ក្រោយ​លទ្ធផលធ្វើតេស្ត​ចេញមកមាន​សញ្ញាវិជ្ជមាន។

ផលិតកម្មបាន​បញ្ជាក់ថា​ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា បន្ទាប់ពី​ Bitto សមាជិក UP10TION បានតេស្តថា​ឆ្លងមេរោគនេះ​ហើយ​ សមាជិកទាំងអស់​ក៏ដូចជា​បុគ្គលិកក្រុមហ៊ុន​ទាំងអស់ អ្នក​ដែល​ទាក់ទង​ផ្ទាល់ ឬ​ដោយប្រយោលជាមួយ​នឹង​ UP10TION ​ក៏​បាន​នាំគ្នា​ធ្វើតេស្តជា​បន្តបន្ទាប់ដែរ។

Bitto

ស្រាប់តែនៅ​ថ្ងៃទី០១ ខែធ្នូ​នេះ លទ្ធផល​ចេញមក​ថា​ Kogyeol ក៏បាន​ឆ្លង COVID-19 ដែរ ស្របពេល​លទ្ធផលធ្វើតេស្តសមាជិក៥នាក់ទៀតមាន​ Kuhn, Gyujin, Hwanhee, Sunyoul និង​ Xiao ចេញមកមាន​សញ្ញាអវិជ្ជមាន។ ប៉ុន្តែទោះជាយ៉ាងណា ទាំងសមាជិក​ទាំង​នេះ​ និង​អ្នក​ចាត់ការទូទៅរបស់ក្រុម នឹង​ត្រូវ​ធ្វើចត្តាឡីស័ករយៈពេល​ ១៤ថ្ងៃដូចគ្នា ដើម្បី​បន្តការពារ​ និង​ពិនិត្យតាមដាន​រោគសញ្ញា​ជាបន្ត៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់