• 2020-12-03 01:27:27
  • ព័ត៌មាន

ដៃគូ K-Drama ឆ្នើមដែល​លេចធ្លោលើសគេប្រចាំឆ្នាំ ២០២០

  • 2020-12-03 01:27:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុង​ឆ្នាំ ២០២០​នេះ​ មាន​ដៃគូភាពយន្ត​ជា​ច្រើន​បាន​ដឹកដៃគ្នា​សម្ដែង​រឿង​ភាគជូន​ជា​ចំណី​អារម្មណ៍​ដល់អ្នក​ដែល​តែង​ចូល​ចិត្តតាមដាន​វិស័យ​នេះ។

ពួកគេ​បាន​ធ្វើ​ឲ្យ​បេះដូងអ្នក​ទស្សនា​លោត​ខុសង្វាក់​ ដោយសារ​ឈុតឆាក​ស្នេហា​របស់​ពួកគេ​ក្នុង​រឿង​ ព្រម​ទាំង​ការ​ស៊ីសង្វាក់​គ្នាពេក រហូត​អ្នក​មើលជួន​ទឹកភ្នែក​ ជួន​សើចសប្បាយ រំភើប​ដោយសារ​ឈុត​ដែល​ចាក់ដោតក្នុង​រឿង។

ផ្អែក​តាមវិបសាយព័ត៌មាន​ K-Pop ពេញនិយម​មួយ​ដែរ​មាន​ឈ្មោះថា Kpopmap បាន​ស្រង់​មតិ​ របស់​ប្រិយមិត្ត​របស់​វិបសាយ​ ដែល​បង្ហាញ​ពី​ដៃគូដែលពួកគេពេញចិត្ត​ជាងគេ​នៅ​ឆមាសដំបូង​ឆ្នាំ ២០២០​នេះ។ ៣គូ​ត្រូវ​បានជ្រើស​ជាបើតំណែងកំពូល​ មាន៖

១. Lee Minho និង​ Kim Go Eun ក្នុង​រឿង​ «The King Eternal Monarch»

ទើប​សហការ​រួមគ្នា​ក្នុង​រឿង​ជា​លើក​ដំបូង​សោះ ប៉ុន្តែ​អ្នក​ទាំង ២​ចាប់ចិត្តអ្នក​មើល​ខ្លាំង​ណាស់ ក៏ដោយសារ​ភាពស៊ីសង្វាក់ និង​ឈុត​ឆាក Sweet ផ្សេងៗ។

២. Hyun Bin និង​ Son Ye Jin ក្នុង​រឿង​ «Crash Landing On You»

ចំណែក​គូនេះ​វិញ​ សុទ្ធ​តែ​ជា​តារា​ជើង​ចាស់ដូចគ្នា ទោះបី​មិន​ស្ថិត​ក្នុង​យុវវ័យ ប៉ុន្តែ​១គូនេះ​ ត្រូវ​គេ​ផ្គូរផ្គង​សាហាវ​ ដោយសារតែការ​សម្ដែង​របស់ពួកគេ​ក្នុង​រឿង​សមគ្នា​ពេក ធ្វើ​ឲ្យអ្នក​មើល​សើច លាយយំ ហើយ​ទាំង​សាច់រឿង​ ទាំង​តួអង្គ​ត្រូវ​ល្បី​ព្រម​គ្នា រហូត​ដណ្ដើម​បាន​ពាន​ជា​ច្រើនទៀត។

៣. Kim Soo Hyun និង​ Seo Ye Ji ក្នុង​រឿង​ «It's Okay To Not Be Okay»

ជើង​ខ្លាំង​ លេខ ៣​ក៏​អង្រួន​បេះ​ដូងអ្នក​មើលដែរ។ ទោះ​បី​រឿង​ដែលពួកគេ​សម្ដែង​ជា​រឿង​បែប​កំប្លែង​ ប៉ុន្តែ​ពេល​ដល់​ឈុត​ឆាក​ស្នេហា​ម្ដងៗ​ អ្នក​មើល​ទប់​អារម្មណ៍មិនរំភើប​មិនជាប់ទេ។ មិនត្រឹម​តែប៉ុណ្ណោះ​ គ្រប់គ្នា​រំពឹង​ចង់ឲ្យអ្នក​ទាំង​ ២​មានឱកាសរួមការងារជាមួយគ្នា​នៅ​លើក​ក្រោយទៀតផង៕

ប្រភព៖ kpopmap ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់