• 2020-12-03 02:47:47
  • ព័ត៌មាន

សាង​ល្អ​បុណ្យ​ជួយ យ៉ុង ច័ន្ទកន្និកា រួច​ពី​គ្រោះ​ខូវីដ ដោយ​​សំណាង​៣​ មិន​គួរឲ្យ​ជឿ

  • 2020-12-03 02:47:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន​ដែល​បញ្ចេញ​ដោយ​សាមី​ខ្លួន គឺ​អតីត​តារា​ចម្រៀង យ៉ុង ច័ន្ទកន្និកា បាន​រួច​ផុត​ពី​គ្រោះ​ខូវីដ១៩ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ដោយ​សារ​នាង​មាន​សំណាង​៣ បាន​ចូល​មក​រំដោះ​គ្រោះ។

បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​សាមី​ខ្លួន​បាន​ពោល​សរសើរ​សំណាង​ខ្លួន​ឯង និង​ក្រុម​គ្រួសារ​ទាំង​មូល ជា​ហេតុ​ធ្វើ​ឲ្យ​ខ្លួនរួច​ផុត​ពី​គ្រោះ​កាច ដែល​នាង​អះអាង​ថា ប្រសិន​បើ​នាង​ភ្លាត់​ត្រូវ​ខូវីដ​ចូល​ខ្លួន​បាន​វិញ​នោះ នាង​ប្រាកដ​ជា​ចប់​បាត់​ហើយ។ "គុណ​ព្រះ​ជួយ អោយ​ហេតុ​3​ដង​ដូច​ព្រះ​ជួយ"។ កន្និកា ថ្លែង។

និយាយ​ពី​សំណាង​ដែល​បញ្ចៀស​អតីត​តារា​ចម្រៀង និង​គ្រួសារ​ពី​គ្រោះ​ខូវីដ​នោះ គឺ​ថា ទី​១ ស្វាមី​នាង​ដែល​គេ​ដឹង​ថា​ជា​ឧត្តមសេនីយ​ផ្កាយ​២ គឺ​ជា​មន្ត្រី​បម្រើ​ការ​នៅ​ពន្ធធនាគារ ទី​កន្លែង​តែ​មួយ​ជាមួយ​ឯកឧត្តម ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ ដែល​ត្រូវ​បាន​រក​ឃើញ ខូវីដ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកានោះ គឺ​ពេល​នោះ ស្វាមី​នាង បាន​សម្រាក​ពី​ការងារ​១​ខែ​ហើយ។

នាង​ថ្លែង​ថា "ប្តី​ខ្ញុំ​សុំ​ច្បាប់​ពី​ការងារ​នៅ​ពន្ធធនាគារ​1ខែ ព្រោះ​រវល់​ធ្វើ​ហាង. នេះ​បើ​សិន​មិន​រវល់​ធ្វើ​ហាង ម្ល៉េះ​ខ្ញុំ​ត្រូវ​ចប់​គ្រប់​យ៉ាង"។ ខ្លួន​ឯង​បាន​រួច​ផុត​ពី​គ្រោះ​ដូច​ព្រះ​ជួយ ហើយ​ងាក​ទៅ​សាច់​ញាតិ​របស់​នាង​​រស់​នៅ​កូរ៉េ​ទៀត​សោត ក៏​រួច​ផុត​ពី​គ្រោះ​នេះ​ទាំង​នឹក​ស្មាន​មិន​ដល់​ដែរ។

"បង​​ស្រី​ខ្ញុំ​នៅ​កូរ៉េ មិន​សូវ​ស្រួល​ខ្លួន មិន​បាន​ទៅ​ធ្វើ​ការងារ ស្រាប់​តែ​មាន​បុគ្គលិ​ទើប​នឹង​ចូល​ថ្មី​ឆ្លងCOVID សំណាង​បង​ស្រី​ខ្ញុំ​សំរាក​មុន​មួយ​សប្តាហ៍​ហេង​វិញ"។ សាច់​ញាតិ​សំខាន់​ម្នាក់​របស់​នាង បាន​រួច​ផុត​ទៀត។ មក​ដល់​សំណាង​ទី​៣ គឺ​ពាក់​ព័ន្ធ​នឹង​កូន​ស្រី​របស់​​នាង​ផ្ទាល់​តែ​ម្ដង។ កន្និកា ថ្លែង​ថា មុន​ពេល​ផ្ទុះ​ព្រឹត្តិការណ៍ ២៨​វិច្ឆិកា កូន​ស្រី​ទារ​ទៅ AEON រហូត​ប៉ុន្តែ​នាង​មិន​បាន​ជូន​ទៅ។

ភរិយា​លោក​ឧត្តមសេនីយ​ទោ ថ្លែង​ថា នាង​ដូច​មាន​ប្រផ្នូល​ឲ្យ​ដឹង​មុន៖ "កូន​ស្រី​ខ្ញុំ​ទារ​ទៅ AEON រហូត តែ​ខ្ញុំ​មិន​ព្រម​អោយ​ទៅ ដែរ​រាល់​ដង​អោយ​ទៅ​រហូត...ដូច​អោយ​ខ្ញុំ​ដឹង​មុន. សំណាង​ណាស់ដែរ​មួយ​រយះ​នេះ​ខ្ញុំ​រវល់​ជាប់​មិន​បាន​ចេញ​ទៅ​ណា​សោះ ធ្វើ​ល្អ​បុណ្យ​ជួយ អគុណ​ការ​រវល់"។

រូបភាព៖ ហ្វេសប៊ុក កន្និកា

ចំណុច​ទាំង​នេះ សាមី​ខ្លួន​បាន​ពោល​សរសើរ​ខ្លួន​ឯង ដែល​សាង​ល្អ បុណ្យ​ក៏​ជួយ។ងាក​ទៅ​ប្រិយមិត្ត​ជា​ច្រើន ក៏​បាន​ពោល​សរសើរ​សំណាង​របស់​នាង និង​ក្រុម​គ្រួសារ​ដូច​គ្នា៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម