• 2020-12-03 03:42:59
  • ព័ត៌មាន

ស្លុង​អារម្មណ៍! ពាក់មី ដាស់​ស្មារតី​ជនរួមជាតិ​ឲ្យ​ប្រុងប្រយ័ត្ន​ពី​ជំងឺ​កូវីដ-១៩ តាម​រយៈ​ចម្រៀង​យ៉ាង​ពីរោះ

  • 2020-12-03 03:42:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្រៀង​មួយបទ​ដែលមាន​ចំណង​ជើង​ថា"ខ្លាច​កូរ៉ូណា សុំ​សង្សារ​បែក" បកស្រាយ​ដោយ​តារា​កំប្លែង​ល្បីឈ្មោះ​នាយ​ពាក់មី ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន​ ដោយអ្នកខ្លះសរសើរថាសំឡេង​លោក​ពីរោះ​ ហើយបទនេះក៏បង្កប់​នូវអត្ថន័យ​យ៉ាងជ្រាលជ្រៅទៀត ខណៈ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​បារម្ភ​ពី​ជំងឺ​កូវីដ-១៩ ផ្ទុះឡើងក្នុងសហគមន៍។

លោក ចែម ចាន់រ៉ា ហៅ​នាយ​ពាក់មី បាន​អង្គុយ​នៅ​ក្នុង​ស្ទូឌីយោ ដៃ​កាន់​ទូរស័ព្ទ រួច​បង្ហើរ​សំនៀង​យ៉ាង​ពីរោះ​តែ​ម្នាក់​ឯង​កាល​ពី​ថ្ងៃ​ម្សិលមិញ ប៉ុន្តែ​រហូត​មក​ដល់​ព្រឹក​នេះ​វីដេអូ​ដែល​លោក​បាន​បង្ហោះនោះនៅតែមាន​គេ​ខមិន និង​ចែក​រំលែក​ចូល​ជិត​ខ្ទង់​ពាន់​នាក់​ហើយ។

នាយ​ពាក់មី បាន​សរសេរ​សារ​មួយ​អម​ជាមួយ​វីដេអូ​នោះ​ថា"ផ្ញើ​ជូន​ទៅ​សង្សារ...បើ​និយាយ​មិន​ចេះ​ស្ដាប់​គ្នា សុំ​បែក​គ្នា​ត្រឹម​នឹង​ចុះ។ ច្រៀង​ថត​លេង កំដរ​អារម្មណ៍​បងប្អូន​ដែល​នៅ​ផ្ទះ​មិន​ចេញ​ទៅ​ណា ដើម្បី​ជួយ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩"។

បទ​ដែល​មាន​ចំណង​ជើង​ថា"ខ្លាច​កូរ៉ូណា សុំ​សង្សារ​បែក" ដែល​ជា​ទំនុក​ច្រៀង​របស់​នាយ​ពាក់មី​ផ្ទាល់​នៅ​ក្នុង​ឆ្នាំ​២០២០ គ្រាហ៍​ដែល​ជំងឺ​កូវីដ-១៩ ផ្ទុះ​ឡើង។ បទ​នេះ​ត្រូវ​បាន​គេ​យក​ទៅ​ច្រៀង​ជា​តាម​ជា​បន្តបន្ទាប់ ហើយ​រូប​លោក​ផ្ទាល់​ទើប​ច្រៀង​បទ​នេះ​បាន​ពីរ​លើក គឺ​លើក​ទី១ ច្រៀង​នៅ​ក្នុង​កម្មវិធី​ចម្រៀង​គ្រួសារ​ខ្មែរ និង​លើក​ទី២​នេះ លោក​ច្រៀង​នៅ​ក្នុង​ស្ទូឌីយោ​តែ​ម្នាក់​ឯង​ម្សិលមិញ​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់