• 2020-12-03 04:42:07
  • ចម្រៀង

បទ​ពីរោះ​ហើយ សំខាន់​តួ​ស្រី​ស្អាត​ទៀត MV ថ្មី​របស់ តន់ ច័ន្ទសីម៉ា

  • 2020-12-03 04:42:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ទៀត​ហើយ បន្ទាប់​ពី​បាន​បញ្ចេញ​វីដេអូ​ចម្រៀង​​ថ្មី​កាល​ពី​ចុង​ខែ​មុន ឥឡូវ​នេះ តន់ ច័ន្ទ​សីម៉ា បាន​ចេញ​វីដេអូ​ចម្រៀង​ថ្មី​មួយ​ទៀត​ហើយ គឺ​បទ "ស្នេហ៍​នៅ​ក្រៅ​ផ្លូវ​ការ"។

បទ​ចម្រៀង​នេះ ត្រូវ​បាន​ចេញ​ជា​វីដេអូ​សំឡេង(Video Audio) កាល​ពី​៤​ខែ​មុន ដោយ​ច្រៀង​ព្រម​គ្នា​ជាមួយ​លោក វង្ស ថាណាន់(បទ​តែ​១​ច្រៀង​ពីរ​នាក់)។ វេលា​នោះ បទ​ទាំង​ពីរ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​គំហុក។ ដូច្នេះ​ហើយ ក្នុង​រយៈ​ពេល​ខាង​លើ បទ​មនោសញ្ចេតនា​ស្នេហា​មួយ​នេះ ទទួល​បាន​អ្នក​ចូល​ស្ដាប់​ចំនួន ១០លាន​ដង​ហើយ​គិត​មក​ដល់​បច្ចុប្បន្ន។

ហេតុផល​ដូច​គ្នា​នេះ ប្រិយមិត្ត​របស់​តារាចម្រៀង និង​ផលិតកម្ម Galaxy Navatra ប្រាថ្នា​ចង់​ឃើញ​​វីដេអូ​ចម្រៀង​បទ​នេះ​ចេញ​ផ្លូវ​ការ ហើយ​ទី​បំផុត​ការ​ទន្ទឹង​របស់​ប្រិយមិត្ត​នោះ​បាន​សម្រេច​នៅ​ព្រឹកថ្ងៃ​នេះ។ វីដេអូ​ចម្រៀង "ស្នេហ៍​ក្រៅ​ផ្លូវ​ការ" របស់ សីម៉ា ទើប​ចេញ​ប្រមាណ​៣ម៉ោង​មុន​នេះ។ ចំណុច​គួរ​ចាប់​អារម្មណ៍ ផលិតកម្ម​មួយ​នេះ រមែង​បញ្ចេញ​តួ​សម្ដែង​ប្រុស​ស្រី​វ័យ​ក្មេង​ស្អាត​ៗ​​តែ​ម្ដង។

នៅ​ក្នុង​បទ​ខាង​លើ​នេះ​ក៏​ដូច​គ្នា គេ​ឃើញ​តួឯក​ស្រី វ័យ​ក្មេង ហើយ​សម្រស់​ក៏​ស្រស់​ស្អាត​មិន​ធម្មតា។ លោក យឹម តាស្រង់ នាយក​គ្រប់​គ្រង ធ្លាប់​បាន​លើក​ឡើង​ថា ផលិតកម្ម​លោក​ចង់​លើក​កម្ពស់ និង​ផ្ដល់​ឱកាស​ដល់​យុវវ័យ​ដែល​មាន​ទេពកោសល្យ ទើប​រាល់​បទ​ថ្មី​របស់​លោក តែង​ប្ដូរ​មុខ​តួ​សម្ដែង​រហូត។ ពិសេស គឺ​ពួក​គេ​សុទ្ធ​វ័យ​ក្មេង ស្អាតៗ សង្ហារៗ ព្រម​ទាំង​មាន​ទេពកោសល្យ​តែ​ម្ដង។

តោះ...ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម