• 2020-12-04 09:54:49
  • ព័ត៌មាន

គ្រប់​គ្នា​អាសូរ Cameraman ម្នាក់​​ស្លាប់ ខណៈ​កូន​ទើប​នឹង​កើត​បាន ២ថ្ងៃ

  • 2020-12-04 09:54:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​កាន់​កាមេរ៉ា​វីដេអូ​ម្នាក់ ឈ្មោះ សុភ័ក្ត្រ បាន​បាត់​បង់​ជីវិត​នៅ​ថ្ងៃ​នេះ ធ្វើ​ឲ្យ​មិត្ត​ភ័ក្តិ សាច់​ញាតិ​ទាំង​ឡាយ អាសូរ​គ្រប់​គ្នា ខណៈ​ភរិយា​លោក​ទើប​នឹង​ប្រសូត​បុត្រី បាន​ត្រឹម​តែ​១​ថ្ងៃ។

ចំពោះ​ការ​ស្លាប់​របស់​អ្នក​កាន់​កាមេរ៉ា វីដេអូ​រូប​នេះ បើ​តាម​ការ​ដំណឹង គឺ​ដោយ​សារ​ជំងឺ​គាំង​បេះដូង។ បន្ថែម​ពី​លើ​នេះ បើ​តាម​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ ដែល​គេ​សង្ស័យ​ជា​សាច់​ញាតិ​របស់​អ្នក​ស្លាប់​បាន​ឲ្យ​ដឹង​ថា លោក សុភ័ក្ត្រ មាន​បញ្ហា​សុខភាព​យូរ​ហើយ ប៉ុន្តែ​មិន​ព្រម​ទៅ​ពេទ្យ។

គណនី​ហ្វេសប៊ុក Chun Chansonita សរសេរ​ថា៖ "មនុស្ស​ល្អ​របស់​ប្អូន​ៗ ដាច់​ចិត្ត​ទៅ​ហើយ​មែន ទុក្ខ​អោយ​បង​ខ្ញុំ និង​អា​ពីរ​នាក់​តូច​ៗ​នេះ​កំព្រា​ប៉ា​ចឹង​មែន...រឹង​ណាស់​ឈឺ​អោយ​ទៅ​ពេទ្យ​មិន​ទៅ ទុក​ទាល់​តែ​ចឹង...ទៅ​អោយ​បាន​សុខណា ជាតិ​ក្រោយ​កើត​មក​ជា​បងប្អូន​នឹង​គ្នា​ទៀត!”។

ក្រៅ​ពី​សាច់ញាតិ គេ​ឃើញ​បង​ប្អូន​សិល្បករ​ជា​ច្រើន​បាន ពោល​ពាក្យ​សោក​ស្ដាយអ្នកថត​វីដេអូ​ខាង​លើ។ លោក លាង ឧត្តម ជា​តារា​សម្ដែង​ពេញ​និយម​ម្នាក់ ថ្លែង​ថា លោក សុភ័ក្ត្រ គឺជា​មនុស្ស​ដ៏​ល្អ​មួយ​រូប ហើយ​នៅ​មុន​នេះ ប៉ុន្មាន​ថ្ងៃ លោក​បាន​លួច​ថត​រូប​អ្នក​ថត​វីដេអូ​រូប​នេះ ហើយ​វា​បាន​ក្លាយ​ជា​អនុស្សាវរីយ​ចុង​ក្រោយ​បំផុត​របស់​លោក និង​លោក សុភ័ក្ត្រ។

លោក សុភ័ក្ត្រ កាល​នៅ​រស់(រូបថត៖ហ្វេសប៊ុក សុភ័ក្ត្រ)

"លប​ថត​រូប​គាត់​មិន​អោយ​ដឹង សន្លឹក​ចុង​ក្រោយ​ក្នុង​ពេល​រួម​កាងារ​ជាមួយ​គាត់ មនុស្សល្អ ចូល​រួម​រំលែក​ទុក្ខ Rip សំខាន់​ប្រពន្ធ​សរសៃ​ខ្ចី ទើប​សម្រាល​កូន​បាន​មួយ​ថ្ងៃ ដល់​ថ្ងៃ​ទីពីរ​ឪពុក​ស្លាប់ មិនគួសោះ!”៕

អត្ថបទ៖ ទារិកា

មតិយោបល់