• 2020-12-10 08:09:44
  • ព័ត៌មាន

មាន​បុរស​ប៉ុន្មាន​នាក់​អាច​ធ្វើ​អីចឹង​បាន! ស្វាមី​ សួស វីហ្សា ថា​វេរ​ប្រាក់ខែ និង​លុយ​រកស៊ី​ទាំង​អស់​ឲ្យ​ភរិយា

  • 2020-12-10 08:09:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ថមមី ដែល​ជា​ស្វាមី​របស់​តារា​ចម្រៀង​ប្រចាំ​នៅផលិតកម្ម​រស្មីហង្ស មាស បាន​ប្រកាស​នៅ​មុន​នេះបន្ដិច​ថា រូប​លោក​នឹង​វេរ​ប្រាក់​ខែ និង​លុយ​ចំណេញ​ពី​ការ​រកស៊ី​ទាំង​អស់​ចូល​ក្នុង​គណនី​របស់​ភរិយា​លោក ដោយ​គ្រាន់​តែ​សុំ​មក​វិញ​នូវ​ប្រាក់​បន្តិចបន្តួច​ដើម្បី​ផឹក​កាហ្វេ និង​ចាក់សាំង​ប៉ុណ្ណោះ។

លោក ថមមី បាន​ប្រើ​ពាក្យ​បរិច្ចាគ​ប្រាក់​ខែ និង​ប្រាក់​ចំណេញ​ពី​ការ​រកស៊ី​ទាំង​អស់​ចូល​ក្នុង​កុង​ប្រពន្ធ និង​កូនជាទីស្រឡាញ់ ជំនួស​ពាក្យ​ប្រគល់​ប្រាក់​ចំណូល​របស់​ខ្លួន​ឲ្យ​ប្រពន្ធ​ទុកដាក់ ខណៈ​ដែល​អ្នក​សិល្បៈ​ជា​ច្រើន​ទៀត រួម​ទាំង​គ្រួសារ​លោក​ផង ទើបបាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ដល់​រាជរដ្ឋាភិបាល​ ដើម្បី​ទិញ​វ៉ាក់សាំង​កូវីដ-១៩។

លោក ថមមី និង​អ្នកនាង សួស វីហ្សា ទើប​បរិច្ចាគ​ថវិកា​ចំនួន​១០០០​ដុល្លារ ដល់​រាជរដ្ឋាភិបាល​ដើម្បី​ទិញ​វ៉ាកសាំង។ លោក​បាន​សរសេរ​សារ​មួយ​ទាក់ទង​នឹង​សេដ្ឋកិច្ច​គ្រួសារ អម​ដោយ​ពាក្យ​លេង​សើច​ខ្លះ​ដូច្នេះ៖"ខ្ញុំ​បាទ​សូម​សន្យា​ថា នឹង​បរិច្ចាគ​ប្រាក់​ខែ និង​ប្រាក់​ចំណេញ​ទាំង​ប៉ុន្មាន​ចូល​ទៅ​ក្នុង​កុង​ប្រពន្ធ និង​កូន​ទាំង​អស់​​ សុំ​តែ​លុយ​ផឹក ផឹក​កាហ្វេ និង​ចាក់​សាំង​ឡាន​ខ្លះ​មក​បាន​ហើយ ដើម្បី​ឲ្យ​មាន​គុណភាព និង​ស្ថិរភាពអង្គភាព​យើង"។

បើ​ទោះបី​ជា​លោក ថមមី មិន​បានបង្ហើប​ពីទំហំ​ប្រាក់​ចំណូល​ប្រចាំ​ខែ​របស់​លោក​ ក៏គេជឿថាចំណូលប្រចាំខែរបស់លោកក៏​ក្រាស់ក្រែល​ណាស់ដែរ ព្រោះបើសង្កេតមើលទៅលើសម្ភារៈ​ប្រើប្រាស់ថ្លៃៗ ហើយ​ចុង​ក្រោយ​នេះ​រូប​លោក និង​ភរិយា បាន​បង្ហាញ​លុយ​ខ្ទង់​ម៉ឺន​ដុល្លារ​មក​កួច​ដៃ​កូន​ស្រី​ ដែលទើបសម្រាលក្នុងឆ្នាំ២០២០ នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់