• 2020-12-15 03:19:32
  • ចម្រៀង

ឱក សុគន្ធ​កញ្ញា ដាក់​មួយ​បទ​នេះ​ត្រូវ​ចិត្ដ​អ្នក​សេត​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​ណាស់!

  • 2020-12-15 03:19:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល ឬ​រាត្រី​Cound down ដែល​មនុស្ស​មួយ​ចំនួន​និយម​ធ្វើ​នៅ​យប់​ថ្ងៃទី៣១ ខែ​ធ្នូ ឆ្នាំ​២០២០ ឆ្លង​ចូល​ថ្ងៃទី១ ខែ​មករា ឆ្នាំ​២០២១ កាន់​តែ​ខិត​ជិត​ចូល​មក​ដល់។ ផលិតកម្ម​រស្មីហង្ស មាស បាន​ចេញ​បទ​ចម្រៀង​មួយ​បទ​ក្រោម​ចំណង​ជើង​ថា"ឆ្នាំ​នេះ​បង​ទៅ​មើល​កាំជ្រួច​ជាមួយ​អ្នក​ណា" ពិត​ជា​ស៊ី​អារម្មណ៍​អ្នក​សេត​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​ណាស់។

តារា​ចម្រៀង​ស្រី​​ជួរ​មុខ​របស់​ផលិតកម្ម​រស្មីហង្ស មាស ឱក សុគន្ធ​កញ្ញា បាន​ច្រៀង​ពោល​បទ​មនោសញ្ចេតនា​មួយ​បទ​នេះយ៉ាង​គ្រលួច​ដែល​ធ្វើ​ឲ្យ​អ្នក​ជួប​រឿង​រ៉ាវ​ស្នេហា​ដូច​នេះ​ស្លុង​អារម្មណ៍។

បទ​នេះ មាន​អត្ថន័យ​ដូច្នេះ៖ "ឆ្នាំ​នេះ​បង​កាន់​ដៃ​មើល​កាំជ្រួច​ជាមួយ​អ្នក​ណា? រីឯ​អូន​ឯកា ស្រក់​ទឹក​នេត្រា​ព្រោះ​គ្មាន​រូប​ថ្លៃ។ ឆ្នាំ​នេះ​ខុស​ឆ្នាំ​មុន បើ​មាន​បង​សុខ​ពន់ពេក​ក្រៃ វិលមកវិញ​ថ្លៃ​ឲ្យ​អូន​កាន់​ដៃ​ដូច​ឆ្នាំ​មុន"។

បទ​នេះ និពន្ធ​ទំនុក​ច្រៀង​ដោយ ខេមរៈ ភារុណ និង​ច្រៀង​ដោយ ឱក សុគន្ធ​កញ្ញា។ ផលិតកម្ម​រស្មីហង្ស មាស បាន​អូឌីយោ​បទ​នេះ​ពេញ​រួច​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ព្រោងព្រាត​ហើយ នៅ​ឡើយ​តែ​MV ផ្លូវការ​ប៉ុណ្ណោះ​ដែល​គេ​មិន​ទាន់​ឃើញ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់