• 2020-12-18 02:27:35
  • ស្ទីលតារា

អ្នកគាំទ្រខំរកទាល់តែឃើញនូវហេតុផលដែលសមាជិកក្រុម aespa ម្នាក់នេះ ស្លៀកពាក់ស្ដើងខុសគេ

  • 2020-12-18 02:27:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ប្រទេស​កូរ៉េ​ខាង​ត្បូង​នា​ពេល​សព្វ​ថ្ងៃ​គឺ​ចូល​ដល់​រដូវ​កាល​ធ្លាក់​​ព្រិល ដែល​ធ្វើ​ឲ្យ​សីតុណ្ហភាព​ធ្លាក់​ចុះ​ខ្លាំង​បំផុត។ ទោះ​យ៉ាងណាក្ដី NingNing ដែល​ជា​សមាជិក​ក្រុម​ចម្រៀង aespa តែង​តែ​​សំលៀក​បំពាក់​ដែល​មិន​រុំ​ខ្លួន​ជិត ដូច​ជា​សមាជិក​ដទៃ​ទៀត​នោះ​ទេ។

NingNing

ឃើញ​ដូច​នេះ​អ្នក​គាំទ្រ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាំង​ ​និង​ភាគ​ច្រើន​បាន​គិត​ថា​ NingNing ចង់​តុប​តែង​ខ្លួន​ឲ្យ​លេច​ធ្លោ​ជាង​គេ។ ប៉ុន្តែ​​​តាម​ពិត​ទៅ​គឺ​មាន​ហេតុផល​ផ្សេង​នៅ​ពី​ក្រោយ​ការ​លេង​ខ្លួន​របស់​សមាជិក​ក្រុម​ចម្រៀង​ SM ថ្មី​ថ្មោង​រូប​នេះ។

សមាជិកដទៃទៀត ៖

អ្នក​គាំទ្រ​បាន​​ព្យាយាម​ស្វែង​រក​ហេតុ​ផល​នៅ​ពី​ក្រោយ​ការ​តុប​តែង​ខ្លួន​របស់ NingNing ដែល​ចុង​ក្រោយ​គេ​ដឹង​ថា​សមាជិក​ម្នាក់​នោះ​គឺ​​មាន​ដើម​កំណើត​មក​ពី​​ទីក្រុង Harbin ប្រទេស​ចិន ជា​​តំបន់​មួយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ជា​ទីក្រុង​ទឹកកក។

នៅ​ទីក្រុង Harbin សីតុណ្ហភាព​ប្រចាំ​ឆ្នាំ​ជា​មធ្យម​គឺ​មាន​ត្រឹម​ ៤,២៥​អង្សា​សេ ហើយ​នៅ​រដូវ​ត្រជាក់​ខ្លាំង​បំផុត​នោះ​សីតុណ្ហភាព​អាច​ធ្លាក់​ចុះ​ដល់​ប្រមាណ -២០អង្សា​សេ។ ​ដោយ​សារ​សាំ​នឹង​ធាតុ​អាកាស​ត្រជាក់​ស្រាប់​ទៅ​ហើយ​នោះ ទើប​ NingNing មិន​សូវ​រុំ​ខ្លួន​ជិត​ដូច​ជា​សមាជិក​ដទៃ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់