• 2020-12-23 07:59:47
  • ព័ត៌មាន

របស់​៦យ៉ាង​​​ ទាញ ទេព បូព្រឹក្ស​ ឲ្យ​ជាប់​ពាក់ព័ន្ធនឹង​សត្វ​ពស់ គួរ​ឲ្យ​ចាប់​អារម្មណ៍

  • 2020-12-23 07:59:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពស់​ជា​សត្វ​អាសិរពិស​ម្យ៉ាង​ដែល​មនុស្ស​ទូទៅ​ច្រើន​ខ្លាច​រអា និង​មិន​ចង់​ជួប​ប្រទះ តែ​សម្រាប់​តារា​ចម្រៀង​ ទេព បូព្រឹក្ស នាង​បែរ​ជា​ចូល​ចិត្ត​​ល្មូន​ប្រភេទ​នេះ​ ថែម​​​ទាំង​មាន​វត្ថុ​ប្រើប្រាស់​ និង​ចម្រៀង​ទាក់​ទងនឹងពស់​ទៀត​ផង។

១ ចម្រៀង៖ បូព្រឹក្ស ធ្លាប់​បាន​ចេញ​ចម្រៀង​១​បទ​ចំណង​ជើង​ថា "ចឹក​មួយ" កាល​នៅ​ជា​តារា​របស់​ហង្សមាស។

២ គ្រឿង​អលង្ការ៖ នៅ​ថ្ងៃ​ខួប​កំណើត បូព្រឹក្ស កុំម្ម៉ង់ក្រវិលរូប​ពស់​១​គូ។

៣ នំ​ខួប​កំណើត៖ ក្នុង​ថ្ងៃ​ខួប​កំណើត​តារា​ស្រី​រូប​នេះកាល​ពី​២ឆ្នាំ​មុន បូព្រឹក្ស​ ទទួល​បាន​នំ​ខួប​កំណើតរូប​សត្វ​ពស់​ដល់​ទៅ៣។

៤ ឈើច្រត់៖ បល្ល័ង្ក និង​ឈើច្រត់​រូប​ពស់​ត្រូវ​បាន​​ច្នៃ​ឡើង​ជា​ពិសេស​សម្រាប់​ MV "ចឹក​មួយ"។

៥ អាវ​យឺត​ ៖ ទេព បូព្រឹក្ស​ ក៏​មាន​អាយឺត​​រូប​សត្វ​ល្មូន​នេះ​ដែរ។

៦ ទម្លាប់​លើ​​បណ្ដាញ​សង្គម​ ៖ ជា​ទម្លាប់​​ ទេព បូព្រឹក្ស តែ​ងប្រើ​ស្ទី​ល​ថត​រូប​​បែប​ពស់​ និង​ថែម​ emoji សត្វ​គ្រប់​ Post របស់​នាង​លើ​​បណ្ដាញ​សង្គម៕

អត្ថបទ៖ ទារិកា

មតិយោបល់