• 2020-12-28 02:50:34
  • ជីវិតតារា

មុនធ្វើម្ហូប Rain តែងសួរប្រពន្ធមួយសំនួរជាមុន កុំឲ្យប្រពន្ធស្ដាយក្រោយ

  • 2020-12-28 02:50:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rain ដែល​ជា​តារា​ចម្រៀង​ទោល​ជើង​ចាស់​ក្នុង​ពិភព​​ K-Pop ​បាន​និយាយ​អំពី​ជីវិត​អាពាហ៍ពិពាហ៍ និង​រឿង​រ៉ាវ​ជា​ច្រើន​ទៀត​ក្នុង​កម្មវិធី​ទូរទស្សន៍​ "My Ugly Duckling” ភាគ​ថ្មី​ចុង​ក្រោយ​បំផុត។

ក្នុង​កម្មវិធី មាន​​ការ​ចោទ​សួរ​ថា​​រូប​លោក​បាន​ជួយ​កិច្ច​ការងារ​ផ្ទះ​ឬ​អត់ Rain ក៏​បាន​ឆ្លើយ​តប​ដូច​នេះ​ថា ៖ "ខ្ញុំ​​ធ្វើ​​រឿង​គ្រប់​យ៉ាង​ដោយ​ខ្លួន។ ខ្ញុំ​ព្យាយាម​មិន​សុំ​​ជំនួយ​ពី​ភរិយា​​ចំពោះ​រឿង​ជា​ច្រើន។ ដូច​នេះ​ហើយ​ទើប​ខ្ញុំ​មិន​ត្រូវ​ប្រពន្ធ​ស្ដី​ថា​ឲ្យ​ច្រើន (បើ​ប្រៀប​ធៀប​នឹង​ស្វាមី​ដទៃ​ទៀត)។”

​Rain ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​​​នៅ​ផ្ទះ​គឺ​រូប​លោក​ជា​អ្នក​ចម្អិន​ម្ហូប​ដោយ​ខ្លួន​ឯង ប៉ុន្តែ​មុន​ចម្អិន​​ម្ដងៗ​គឺ​មាន​ការ​គិត​គូរ​​ច្បាស់​លាស់​បំផុត។ តារា​វ័យ ៣៨ឆ្នាំ​រូប​នេះ​និយាយ​ថា ៖ "ខ្ញុំ​ទិញ​​ម្ហូប​សម្រាប់​ធ្វើ​ ក្នុង​បរិមាណ​មួយ​ដែល​ខ្ញុំ​ត្រូវ​ការ​ហូប។ ដូច​នេះ​​ខ្ញុំ​​តែង​សួរ​ប្រពន្ធ​​ជា​មុន​ថា​​ «អូន​ចង់​ហូប​ទេ?» ហើយ​ប្រសិន​បើ​មិន​មាន​នរណា​ចង់​ហូប​ទេ ខ្ញុំ​នឹង​ត្រៀម​អាហារ​សម្រាប់​តែ​ខ្លួន​ខ្ញុំ ​ខ្ញុំ​ហូប​ហើយ លាង​ចាន និង​សម្អាត​អ្វី​ៗ​គ្រប់​យ៉ាង ខ្ញុំ​ចូល​ចិត្ត​ធ្វើ​បែប​នេះ។​”

​អ្នក​សម្រួល​សម្រួល​កម្មវិធី​បាន​បន្ត​​​ជីក​សួរ​ទៀត​ថា​នឹង​​មាន​រឿង​អ្វី​កើត​ឡើង​ប្រសិន​បើ​​ភរិយា​ប្ដូរ​ចិត្ត​ចង់​ហូប​អាហារ​ដែរ​នោះ​ទេ។ Rain បាន​តប​វិញ​ថា ៖ "ទេ ខ្ញុំ​មិន​ឲ្យ​ហូប​នោះ​ទេ។ នៅ​ផ្ទះ​របស់​យើង​គឺ​មាន​ច្បាប់។”

Rain បាន​បន្ត​បក​ស្រាយ​ថែម​ថា ៖ "មែន​ហើយ រឿង​បែប​នេះ​ធ្លាប់​កើត​មាន​ពី​មុន​មក​ដែរ។ ខ្ញុំ​បាន​និយាយ​ថា​ទេ។ ខ្ញុំ​​មាន​បរិមាណ​អាហារ​ច្បាស់​លាស់​ដែល​ត្រូវ​បរិភោគ​ដើម្បី​ឲ្យ​​ប្រាកដ​ថា​ឆ្អែត​គ្រប់​គ្រាន់៕​”

ប្រភព៖ Soompi ប្រែ​សម្រួល៖ សុខហេង

មតិយោបល់