• 2020-12-29 07:36:52
  • ភាពយន្ត

គណៈកម្មការ​ពានរង្វាន់ OSCAR កំពុង​ពិនិត្យ​រឿង"ដើម្បី​កូន" រីឯ​ហ៊ុយ យ៉ាឡេង កំពុង​បុកពោះ

  • 2020-12-29 07:36:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​ភាពយន្ត​ខ្មែរ លោក ហ៊ុយ យ៉ាឡេង ត្រេកអរ​ក្រោយ​ពី​ខ្សែភាពយន្ត​ជីវិត​រឿង​"ដើម្បី​កូន" ដែល​ជា​ស្នាដៃ​ផលិត និង​សម្ដែង​ដោយ​រូប​លោក​ផ្ទាល់ ត្រូវ​បាន​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​រឿង​របស់​កម្ពុជា សម្រេច​ដាក់​រឿង​នេះ​ឲ្យ​ជា​រឿង​តំណាង​កម្ពុជា ដើម្បី​ប្រកួត​យក​ពានរង្វាន់​អូស្កា(OSCAR)។

លោក ហ៊ុយ យ៉ាឡេង ប្រាប់ Sabay នៅ​រសៀល​ថ្ងៃទី២៩ ខែ​ធ្នូ នេះ​ថា ក្នុង​ចំណោម​រឿង​ទាំង​២០​រឿង​ដែល​ជា​ស្នាដៃ​របស់​លោក គឺ​មាន​រឿង​នេះ​មួយ​ដែល​លោក​ជាប់​ចិត្ដ​ជាង​គេ ហើយ​បង្ហាញ​ពី​ខ្សែជីវិត ទើប​លោក​សម្រេច​លើក​យក​រឿង​ទៅ​ដាក់​ជូន​គណៈកម្មការ​ពិនិត្យ​រឿង​របស់​កម្ពុជា​កាល​ពី​៣​ខែ​មុន ហើយ​ទើប​គេ​សម្រេច​កាល​ពី​សប្ដាហ៍​មុន​ថា​រឿង​នេះ​បាន​ជាប់​ទៅ​ប្រកួត​ពាន​រង្វាន់​អូស្កា​ឆ្នាំ​២០២១។

ហ៊ុយ យ៉ាឡេង៖"ឥឡូវ​ហ្នឹង​បាន​ទៅ​ដល់​ដៃ​គណៈកម្មការOSCAR ហើយ​គេ​កំពុង​មើល​វា។ ខ្ញុំ​ត្រេកអរ តែ​មិន​ទាន់​សង្ឃឹម​ច្រើន​ទេ ព្រោះ​ត្រូវ​ប្រកួតប្រជែង​ជាមួយ​រឿង​ល្អៗ​ពី​ប្រទេស​ជា​ច្រើន​ទៀត ហើយ​លទ្ធផល​ជាក់​ស្ដែង​នឹង​ដឹង​នៅ​អំឡុង​ខែ​បី ឬ​ខែ​៤ ឆ្នាំ​២០២១ ព្រោះ​គេ​ពន្យារ​ពេល​រហូត​ដែរ​ដោយសារ​បញ្ហា​ជំងឺ-១៩"។

គណៈកម្មការ​ពានរង្វាន់ OSCAR តែងតែ​លើក​យក​ខ្សែ​ភាពយន្ត​ល្បីៗ និង​ល្អ​បំផុត​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​លើ​ពិភព​លោក ទៅ​ប្រកួត​នៅ​រៀងរាល់​១​ឆ្នាំ​ម្ដង នា​សហរដ្ឋអាមេរិក។ លោក ហ៊ុយ យ៉ាឡេង ថា​បើ​ទោះ​បី​ជា​មិន​ទាន់​ដឹង​លទ្ធផល​ថា​បាន​លើក​ពាន ឬ​អត់​នោះ ក៏​លោក​សប្បាយចិត្ត​ខ្លាំង​ណាស់​ដែរ​ដែល​រឿង"ដើម្បី​កូន" ត្រូវ​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ដោយ​គណៈកម្មការOSCAR៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់