• 2020-12-30 03:00:20
  • ភាពយន្ត

១៩ឆ្នាំក្រោយមករឿង Spirited Away បានធ្លាក់ចេញពីតំណែងកំពូល

  • 2020-12-30 03:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ភាពយន្ត​គំនូរ​ជីវចល​ជប៉ុន​ដែល​មាន​ចំណង​ជើង​ថា​ Demon Slayer បាន​​នាំ​មុខ​ភាពយន្ត​​គំនូរជីវចល​ Spirited Away ដែល​ចេញ​កាល​ពី​ឆ្នាំ ២០០១ ក្លាយ​ជា​ភាពយន្ត​ដែល​អាច​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ភាពយន្ត​ជប៉ុន។

Demon Slayer បាន​ចេញ​ផ្សាយ​​តាម​រោងកុន​នៅ​ប្រទេស​ជប៉ុន​កាល​ពី​ពាក់​កណ្ដាល​ខែ​តុលា ដោយ​​ចេញ​ផ្សាយ​បាន​ត្រឹម ១០​ថ្ងៃ វា​អាច​រក​ចំណូល​បាន​ដល់ ១០០​លាន​ដុល្លារ​ទៅ​ហើយ។ ក្រោយ​ចាក់​បញ្ចាំង​បាន​ជាង​២​ខែ​មក ភាពយន្ត​នេះ​អាច​អូសទាញ​ទស្សនិកជន​បាន​ជាង ២៤​លាន​នាក់​នៅ​ប្រទេស​ជប៉ុន។

អ្នក​ជំនាញ​បាន​និយាយ​ថា​ជោគជ័យ​របស់​ភាពយន្ត Demon Slayer នេះ​គឺ​មាន​ការ​​ចំណែក​ពី​កង្វះ​ខាត​​ភាពយន្ត​ជា​គូ​ប្រកួតប្រជែង។ ទីផ្សារ​ភាពយន្ត​ជប៉ុន​នៅ​ឆ្នាំ​នេះ​មិន​សូវ​មាន​ភាពយន្ត​ហូលីវូដ​ខ្នាត​ធំ​ច្រើន​ប៉ុន្មាន​ឡើយ។ បញ្ជី​ភាពយន្ត​ពេញ​និយម​​ទាំង​១០​ប្រចាំ​ឆ្នាំ មាន​ភាពយន្ត​បរទេស​តែ​ពីរ​ប៉ុណ្ណោះ ខណៈ​ដែល​ឆ្នាំ​មុន​មាន​​ភាពយន្ត​ហូលីវូដ​ចំនួន​៦ ក្នុង​ចំណោម​កំពូល​ទាំង​១០៕​​

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់