• 2020-12-30 03:05:50
  • ព័ត៌មាន

មិន​ត្រឹម​ស្អាត និង​ល្បី​ទេ តែ​តារាស្រី​​ល្បី​៦រូប​នេះ ​ចេះ​របាំ​​ព្រះ​រាជ​ទ្រព្យ​ស្ទាត់ជំនាញណាស់

  • 2020-12-30 03:05:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សម្រស់​ស្រស់​ស្អាត​ និង​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ តារា​ចម្រៀង​ សម្ដែង និងពិធី​ការិនី​ ​ទាំង​៦នាក់នេះ ​មិន​ត្រឹម​តែ​អា​ចរក្សា​ជំហរ​លើ​វិថី​សិល្បៈ​បាន​យ៉ាង​ល្អ​ទេ​ តែក៏​មាន​សមត្ថ​ភាព​លើ​ទម្រង់សិល្បៈ​ទាំង​បុរាណ​ និង​សម័យ​យ៉ាង​ឆ្នើម​ទៀត​ផង​។

ស្រី​ស្រស់​ទាំង​នោះ​រួម​មាន​៖

១.ឱក​ សុគន្ធ​កញ្ញា​៖ កំពូល​តារា​ចម្រៀង​ស្រី ​ឱក​ សុគន្ធ​កញ្ញា បាន​ឆាប​ចិត្ត​អ្នក​គាំទ្រ​តាម​រយៈ​សំឡេង​ដ៏​មាន​ទឹក​ដម​ រូប​សម្រស់​ដ៏​ស្រស់​សោភា និង​សមត្ថភាព​ច្រៀង​របស់​នាង​។ ជា​កូន​ស្រី​ក្នុង​​គ្រួសារ​សិល្បៈ​ កញ្ញា​ត្រូវ​បាន​ក្រុម​គ្រួសារ​បណ្ដុះ​នាង​ឲ្យ​ស្រលាញ់​សិល្បៈ​បុរាណ​តាំង​ពី​កុមារភាព។ ជាពិសេស​នាង​ក៏​ចេះ​រាំ​របាំ​បុរាណ​យ៉ាង​ជំនាញ​​ដែល​គ្រង​តំណែង​ជា​តួ​នាយ​រោង(តួ​ប្រុស)។

២.នី មុន្នីនាថ៖ តារា​​ទឹក​ភ្នែក ​​នី មុន្នីនាថ​ មិន​ត្រឹម​តែ​មាន​សមត្ថ​ភាព​សម្ដែង​មិន​ធម្មតា​ទេ ​តែ​ស្រី​ស្រស់​សម្បូរ​ស្នេហ៍​រូប​នេះ​ក៏​ជា​នាដកា​រីដែលសិក្សា​ផ្នែក​សិល្បៈ​បុរាណ​ក្នុងសាកល​វិទ្យាល័យ​ភូមិន្ទ​ និង​វិចិត្រ​សិល្បៈ​ផង​ដែរ។ កូន​ស្រី​ច្បង​មាន​និស្ស័យ​សិល្បៈ​ដូច​ឪពុក ​គឺ​ លោក​​​ អេ សុខវ​ន្នី ជា​អ្នក​ចម្រៀង​បុរាណ​កាលពី​ទស​វត្ស​រ៍ទី​៨០។

៣.សួស វីហ្សា​៖ តារា​ចម្រៀង​សាច់​សខ្ចី​ សួស រីហ្សា ក៏​ជា​នាដ​ការី​ដ៏​ឆ្នើម​​មក​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ និង​វិចិត្រ​​ សិល្បៈ​ ។ អ្នក​ចម្រៀង​ស្រី​​ផលិត​កម្ម​រស្មី​ហង្ស​មាសរូប​នេះ​មាន​បង​ប្អូន​៣​នាក់​ ក្នុង​នោះ​ប្រុស​ម្នាក់​ ចំណែក​រូប​នាង​ជា​កូនទី​២​។ កញ្ញា សួស រីហ្សា ​ក៏​​​​ធ្លាប់​ចេញ​ទៅ​សម្តែង​​របាំ​​នៅ​ក្រៅ​​​​ស្រុកជាច្រើនប្រទេស។

៤.ចម្រើន​ សុភា៖ នារី​សម្បុរ​ស្រ​អែម​ ចម្រើន​សុភា​ អាច​និយាយ​បាន​ថា​ជា​តារា​ពហុ​ជំនាញ​ ព្រោះ​នាង​មាន​សមត្ថ​ភាព​សម្ដែង​បាន​សិល្បៈ​បុរាណ​សម័យ​ច្រើន​ទម្រង់ ទាំង​សម្ដែង ​និង​ច្រៀង​​។ បង​ស្រី​តារា​ចម្រៀង​ចម្រើន​សុភ័ក្រ បាន​បញ្ចប់​បរិញ្ញាបត្រ​ជំនាញ​របាំ​បុរាណ​​ នៅ​មហា​វិទ្យាល័យ​នាដ​សាស្រ្ដ​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ ​និង​វិចិត្រ​​សិល្បៈ​ ក្នុង​ឆ្នាំ​២០១៣។

៥.ចម្រើន​ សុភ័ក្រ៖ ប្អូនស្រីតារាចម្រៀង ចម្រើន​ សុភា ក៏​មាន​សមត្ថ​ភាព​មិន​ធម្មតា​ក្នុង​ទម្រង់​សិល្បៈ​របាំ​បុរាណ​ខ្មែរ​ដែរ។ តារា​ចម្រៀង​តូច​ច្រឡឹង​ប្រចាំ​ផលិត​កម្ម​រស្មី​ហង្ស​មាសរូបនេះក៏ធ្លាប់​ហ្វឹក​ហាត់​ និង​សម្ដែង​របាំ​បុរាណ​ ក្នុង​ក្រុម​កុមារ​បាសាក់​មុន​ក្លាយ​ជា​តារា​ចម្រៀង​តាម​រយៈ​ការ​ប្រឡង​ក្នុង​កម្មវិធី ​The Voice Cambodia រដូវកាល​ទី១។

៦.​ពុំ ធារ៉ា​ចិន្តា៖ តារា​សម្ដែង​ និង​ពិធី​ការិនី​​រូប​នេះ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង តាម​រយៈ​ការ​សម្ដែង​ក្នុង​កម្ម​វិធី​ «សំណើច​គ្រួសារ​ខ្ញុំ»។ តួ​មីង​ ណាគ្រី​រូប​នេះ ​គឺ​ជា​នាដកា​រីដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​នាយកដ្ឋាន​ទស្សនីយភាព​ របស់​ក្រសួង​វប្បធម៌ ជា​ញឹក​ញាប់នាង​តែ​តែង​បង្ហាញ​​សមត្ថ​ភាព​ក្នុង​ការ​សម្ដែង​របាំ​បុរាណ​នៅ​ក្នុង​កម្មវិធី​ធំ​របស់​ជាតិ៕​​

​​

អត្ថបទ៖ ទារិកា

មតិយោបល់