• 2020-12-30 03:44:24
  • ចម្រៀង

YG បញ្ជាក់ថា Lisa និង Rosé នឹងថត MV សម្រាប់បទចម្រៀងទោលឆាប់ៗ

  • 2020-12-30 03:44:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​នេះ សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​មួយ​បាន​ចេញ​ផ្សាយ​ដំណឹង​ផ្ដាច់​មុខ​ដែល​អះអាង​ថា​ Rosé សមាជិក​ក្រុម​ចម្រៀង BLACKPINK នឹង​ចាប់​ផ្ដើម​ថត​ MV សម្រាប់​​បទ​ចម្រៀង​ទោល​ដំបូង​នៅ​ពាក់​កណ្ដាល​ខែ​មករា​ខាង​មុខ។

ភ្លាមៗ​ក្រោយ​មក​អ្នក​តំណាង​ផលិតកម្ម YG បាន​ឆ្លើយ​តប​ថា ៖ "ទាំង Rosé និង Lisa គឺ​កំពុង​តែ​ត្រៀម​ខ្លួន​ក្នុង​ការ​បញ្ចេញ​បទ​ចម្រៀង​ទោល​រៀងៗ​គ្នា។ វា​​ជា​​រឿង​ពិត​ដែល​ថា​​ពួក​គេ​នឹង​ថត​ MV ឆាប់ៗ។”

​អ្នក​តំណាង YG បន្ត​ថា ៖ "ដោយ​សារ​តែ Jisoo ជាប់​ថត​ភាពយន្ត​​ភាគ​ដំបូង​របស់​ខ្លួន​គឺ «Snow Drop» ហេតុ​នេះ​ហើយ Lisa និង Rosé និង​បញ្ចេញ​បទ​ចម្រៀង​ទោល​មុន។ យើង​នឹង​​ប្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ ក្នុង​សេចក្ដី​ប្រកាស​ផ្លូវ​ការ៕"

ប្រភព៖ Allkpop ប្រែ​សម្រួល៖ សុខហេង

មតិយោបល់