• 2020-12-31 07:44:15
  • ព័ត៌មាន

​អ្នក​អាច​មិន​ចូល​ចិត្ត Kardashians តែ​រឿង​ដែល​មិន​អាច​ប្រកែក​បាន គឺ​គ្រួសារ​នាង​មាន​លុយ​ច្រើន​ខ្លាំង​ណាស់

  • 2020-12-31 07:44:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រួសារ Kardashians គឺ​ជា​គ្រួសារ​ល្បី​ខ្លាំង​នៅ​ហូលីវូដ ហើយ​ប្រហែល​ជា​មិន​មែន​ជា​គ្រួសារ​ដែល​មនុស្ស​គ្រប់​គ្នា​ចូល​ចិត្ត​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​មិន​អាច​ប្រកែក​បាន គឺ​ពួក​គេ​ចាប់​ផ្តើម​ឆ្នាំ ២០២០ ជា​គ្រួសារ​ដែល​មាន​ប្រាក់​ច្រើន​ខ្លាំង​ណាស់!។

កាលពីដើមឆ្នាំនេះ ទស្សនាវដ្ដី Harpers Bazarបាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ដែល​បង្ហាញ​ពី​ទ្រព្យ​សម្បត្តិ​សុទ្ធ​របស់​ក្រុម​គ្រួសារ Kardashians។ សរុប​ទ្រព្យ​សម្បត្តិ​រួម​របស់​ពួកគេ​ទាំង​អស់ គឺ​មាន​ចំនួន​ប្រមាណ ១,៨ ពាន់​លាន​ដុល្លារ​អាមេរិក ជាមួយ​តួលេខ​នេះ បាន​ទាញ​ពួក​គេ​ក្លាយ​ជា​គ្រួសារ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ក្នុង​ចំណោម​ក្រុម​គ្រួសារ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ទាំង ១០ នៅ​ក្នុង Show Business។

សម្រាប់​គ្រួសារ​តារា​ដែល​មាន​ជាង​គេ​ឈរ​នៅ​លំដាប់​ទី​២ បាន​ទៅ​លើ​ក្រុម​គ្រួសារ Jay Z and Beyonce។ សូម​តាម​ដាន​ចំណាត់​ថ្នាក់​គ្រួសារ​មាន​លុយ​ច្រើន​ជាង​គេ​ទាំង​១០​នៅ​ក្នុង Show Business បូក​រួម​ទាំង​តួលេខ​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ទាំង​អស់​គ្នា៖

១០. គ្រួសារ​ស្ដេច​កំប្លែង សាក់ឡូ(Charlie Chaplin) – មិន​មាន​តួលេខ​ពិត​ប្រាកដ​ពី​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ

៩.គ្រួសារ​តារា​សម្ដែង Henry Fonda មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​តិច $240,000,000

៨.Coppola គ្រួសារ​ដែល​មាន​សក្ដានុពល​បំផុត​នៅ​ក្នុង​ឧស្សាហ​កម្មភាព​យន្ត​ហូលីវូដ៖ ពួក​គេ​មាន​ទ្រព្យ​សម្បត្តិ​យ៉ាងតិច $355,000,000

៧.គ្រួសារ​តារា​សម្ដែង Will Smith មាន​ទ្រព្យ​សម្បត្តិ​យ៉ាងតិច  $364,000,000

៦.គ្រួសារ​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​ឧស្សាហកម្ម​តន្ត្រី Tommy Mottola And Thalia ពួក​គេ​មាន​ទ្រព្យ​សម្បត្តិ​ $460,000,000

៥.គ្រួសារ Ozzy Osbourne ពួក​គេ​មាន​ទ្រព្យ​សម្បត្តិ​ $470,000,000

៤.គ្រួសារ Tom Brady and Gisele Bündchen $580,000,000

៣.គ្រួសារ​វីរបុរស​បាល់​ទាត់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស និង​ក្លឹប​បាល់​ទាត់ ManUTD ពួក​គេ​មាន​ទ្រព្យ​សម្បត្តិ $1,000,000,000

២.គ្រួសារ Jay Z and Beyonce ពួក​គេ​មាន​ទ្រព្យ​សម្បត្តិ $1,400,000,000

១.គ្រួសារ Kardashians ពួក​គេ​មាន​ទ្រព្យ​សម្បត្តិ $1,800,000,000

ប្រភព៖ Therichest ប្រែ​សម្រួល៖ ទារិកា

មតិយោបល់