• 2021-01-04 08:06:07
  • ចម្រៀង

បទ ខេម ទើប​ចេញ ២ថ្ងៃ​មុន​សោះ ឥឡូវ​គេ​យក​ទៅ​ច្រៀង​ព្រាត​លើ Tiktok ទៀត​ហើយ

  • 2021-01-04 08:06:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង ខេម ទើប​បាន​ចេញ​បទ​ថ្មី​មួយ​បទ​កាល​ពី​ចុង​សប្ដាហ៍​មុន មាន​ចំណង​ជើង​ថា "ស្ទាវ​ឡាន​ដឹក​ដី" ដែល​បទ​ភ្លេង​មាន​រសជាតិ​ប្លែក ញាក់​កន្ទ្រាក់​អារម្មណ៍​របស់​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ឆ្នាំង។

មក​ដល់​ថ្ងៃ​នេះ​បទ "ស្ទាវ​ឡាន​ដឹក​ដី" ទាក់​អ្នក​ចូល​ទស្សនា និង​ស្ដាប់​ប្រមាណ​ជាង ២០ម៉ឺន​ដង​ហើយ ចាប់​តាំង​ពី​ថ្ងៃ​ចេញ​មក។ បទ​ដែល​លើក​បង្ហាញ​ពី​សង្គម​ស្នេហា​របស់​យុវជន​អ្នក​បើក​ឡាន​ដឹក​ដី​នេះ បាន និង​កំពុង​ពេញ​និយម​នៅ​លើ​បណ្ដាញ​សង្គម​របស់​ចិន Tiktok។ លោក យឹម តាស្រង់ បញ្ជាក់​ថា ត្រឹម​២​ថ្ងៃ លោក​បាន​ឃើញ យុវជន​នៅ​បណ្ដាញ​សង្គម​កំពុងពេញនិយម យក​ទៅ​ធ្វើ​ជា​បទ​ចម្រៀង Background នៅ​ក្នុង​វីដេអូ​កម្សាន្ត​របស់​ពួក​គេ​ជា​ច្រើន។

ស្ថានភាព​នេះ លោក​ថា "ស្ទាវ​ឡាន​ដឹកដី" របស់​ ខេម កាន់​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​បន្ថែម​ទៀត។ តោះ ទស្សនា​បទ​ថ្មី​រសជាតិ​ប្លែក​របស់ ខេម ទាំង​អស់​គ្នា! ​

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម