• 2021-01-06 08:21:49
  • ស្ទីលតារា

ទើប​ប្រទះ ដើរ​ម៉ូដ​របស់ កុមារ​តូច​ៗ មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់​មែន​ទែន!

  • 2021-01-06 08:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ខ្លី​មួយ​បាន​លេច​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​ដែល​បង្ហាញ​ពី​ទេពកោសល្យ​កុមារី​តូច​ៗ​របស់​កម្ពុជា​ជា​ច្រើន​នាក់ បាន​ឡើង​លើ​វេទិកា​បង្ហាញ​ម៉ូដ កម្រ​ប្រទះ និង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន។

វីដេអូ​នេះ​បញ្ចេញ​ដោយ​លោក ម៉ែន សីហា ហៅ Oliva ដែល​ជា​គ្រូ​បង្ហាត់​ដើរ​ម៉ូដ​ល្បី​ឈ្មោះ​មួយ​រូប។ទិដ្ឋភាព​នេះ ​គឺ​ជា​សកម្មភាព​ដើរ​ម៉ូដ​នៅ​ក្នុង​ថ្ងៃ​បើក​សម្ពោធ​សាលា​បង្រៀន​ដើរ​ម៉ូដ​របស់​លោក​ថ្មី​ៗ​នេះ ដែល​វេលា​នោះ លោក​បាន​រៀប​ចំ​ឲ្យ​កូន​សិស្ស​របស់​លោក​មួយ​ចំនួន ដើរ​បង្ហាញ​ម៉ូដ​ជូន​ភ្ញៀវ​កិត្តិយស​បាន​ទស្សនា ដោយ​មាន​ទាំង​ការ​ដើរ​របស់​មនុស្ស​ពេញ​វ័យ និង​ការ​ដើរ​របស់​ប្អូន​ៗ​កុមារ ដែល​សុទ្ធ​ជា​កូន​ខ្មែរ​ទាំង​អស់។

លោក​បាន​ថត​វីដេអូ​នេះ យក​មក​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ភ្លាម​ៗ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​គំហុក ក្នុង​នោះ ត្រឹម​តែ​១​ថ្ងៃ​ប៉ុណ្ណោះ វីដេអូ​ដើរ​បង្ហាញ​ម៉ូដ​របស់​កុមារ​តូច ទទួល​បាន​ចុច​ទស្សនា​ប្រមាណ ជិត ១០ម៉ឺន​ដង​ឯណោះ។ លោក​ថា តួលេខ​នេះ លោក​មិន​ធ្លាប់​ជួប​សម្រាប់​វីដេអូ​របស់​លោក​ពី​មុន​មក​នោះ​ទេ។

លោក ម៉ែន សីហា ដែល​មាន​ប្រវត្តិ​តស៊ូ​ជា​ច្រើន បាន​សម្រេច​បំណង​បើក​សាលា​បង្ហាញ​ម៉ូដ​ផ្ទាល់​ខ្លួន​ថ្មី​ៗ​នេះ ដោយ​ដាក់​ឈ្មោះ​ថា "ឃ្វិន វ៉ិចតូរៀ ឌីហ្សាញ & ខេតវឺក"។ តាម​គ្រូ​បង្គោល​ដដែល​បញ្ជាក់​ថា លោក​បាន​បើក​ទទួល​បង្រៀន​សិស្ស​លើ​ជំនាញ​ដើរ​ម៉ូដ​អាជីព​អស់​រយៈ​ជា​យូរ​មក​ហើយ ប៉ុន្តែ​សាលា​បង្រៀន​ផ្លូវ​ការ ទើប​នឹង​សម្រេច​បើក​សម្ពោធ​នា​ពេល​នេះ ក្រោយ​ពី​ចុះ​បញ្ជី​ប៉ាតង់​ផ្លូវ​ការ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ។

មក​ទល់​នឹង​ពេល​បច្ចុប្បន្ន សាលា​បង្រៀន​ដើរ​ម៉ូដ "ឃ្វិន វ៉ិចតូរៀ ឌីហ្សាញ & ខេតវឺក" ឬ “Queen Victoria Design & Catwalk” របស់​លោក ម៉ែន សីហា ហៅ Olivar មាន​សិស្ស​សរុប​ចំនួន​ជាង ១០០នាក់ ក្នុង​នោះ​សម្រាប់​កូន​ដើរ​ម៉ូដ​ជា​កុមារ​មាន​ចំនួន ១៦នាក់។ ដោយឡែក​ក្នុង​វីដេអូ​ដើរ​ម៉ូដ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម​នេះ គឺ​មាន​កូន​សិស្ស​ដើរ​ម៉ូដ​ជា​កុមារ​តែ​ចំនួន ៦នាក់​ប៉ុណ្ណោះ៕

តោះ ទស្សនា​ពួក​គេ​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់