- 2021-01-07 05:48:45
- ភាពយន្ត
ហ៊ុយ យ៉ាឡេង៖ ចាក់រឿង"ដើម្បីកូន" លើកចុងក្រោយនេះ សង្ឃឹមសាយភាយដល់ឪពុកម្ដាយ និងកូនៗគ្រប់គ្នា
- 2021-01-07 05:48:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ៊ុយ យ៉ាឡេង៖ ចាក់រឿង"ដើម្បីកូន" លើកចុងក្រោយនេះ សង្ឃឹមសាយភាយដល់ឪពុកម្ដាយ និងកូនៗគ្រប់គ្នា
ចន្លោះមិនឃើញ
ដូចដែលបានគ្រោងទុកខ្សែភាពយន្តរឿង"ដើម្បីកូន" ចាប់ផ្ដើមចាក់បញ្ចាំងពីថ្ងៃទី៧ ខែមករា នេះ។ រោងភាពយន្តចំនួនបី គឺ Prime Cineplex Major Cineplex និងរោងភាពយន្ត Legend Cinema កំពុងបើកទ្វារង់ចាំអ្នកទស្សនា ដោយថ្ងៃខ្លះមានបញ្ចុះថ្លៃសំបុត្ររហូតដល់ទៅ៥០% ទៀតផង។
លោក ហ៊ុយ យ៉ាឡេង បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងពិធីបើកដំណើរការចាក់ឡើងវិញ នូវរឿង"ដើម្បីកូន" នាព្រឹកនេះថា "ដើម្បីកូន" បានក្លាយជាភាពយន្តខ្មែរដំបូងគេដែលបានចាក់បញ្ចាំងតាមរោងកុនឡើងវិញនៅដើមឆ្នាំ២០២១ ខណៈដែលផលិតករភាពយន្តជាតិ និងអន្ដរជាតិជាច្រើនមានរឿងនៅក្នុងដៃស្រាប់ តែមិនទាន់ហ៊ានចាក់ដោយខ្លាចខាត ព្រោះជំងឺកូវីដ-១៩ ស្ងប់ស្ងាត់។
ហ៊ុយ យ៉ាឡេង៖"តាមពិតខ្ញុំមិនសង្ឃឹមថាទទួលបានអ្នកទស្សនាច្រើនទេ ដូចលើកដំបូងដែរ តែ"ដើម្បីកូន" ប្រុងចាក់លើកទី២តាំងអំឡុងខែ១១ តែបញ្ហាកូវីដ-១៩ បានផ្អាកទៅវិញ។ លើកនេះ យើងនៅសង្ឃឹមថា នឹងទទួលបានអ្នកទស្សនាថ្មីៗ ហើយខ្លះធ្លាប់មើលហើយតែចង់នាំឪពុក-ម្ដាយ បងប្អូនមកមើលជាមួយ"។
ខ្សែភាពយន្តដែលឆ្លុះបញ្ចាំងពីជីវិតតស៊ូ និងការលះបង់របស់ឪពុកចំពោះកូនក្នុងគ្រួសារក្រីក្រមួយនេះ ធ្លាប់ចាក់បញ្ចាំងរួចម្ដងហើយកាលពីដើមឆ្នាំ២០២០។ ការចាក់បញ្ចាំងលើកទី២ នឹងបន្ដចាក់បញ្ចាំងយ៉ាងហោចរយៈពេល១សប្ដាហ៍ ទើបឈប់ តែបើនៅតែមានអ្នកទស្សនា ឬមានក្រុមហ៊ុនណា ម៉ៅរោងភាពយន្ដ១ ឬ២ សម្រាប់បុគ្គលិករបស់ខ្លួនទស្សនា គឺលោកនឹងបន្តចាក់ទៅតាមនោះដែរ៕