• 2021-01-11 05:15:06
  • ព័ត៌មាន

ចេញ​ស៊េរី និង​តម្លៃ​រថយន្ត​ប្រណិត តន់ ចន្ទ​សីម៉ា កំពុង​ប្រើ​ប្រាស់ ក្រោយ​តម្លៃ​ខ្លួន​ឡើង​ដល់ ២ម៉ឺន​ដុល្លារ​!

  • 2021-01-11 05:15:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តន់ ចន្ទសីម៉ា បាន​ក្លាយ​ជា​តារា​ចម្រៀង​ក្នុង​ស្រុក​ដែល​មាន​តម្លៃ​ពលកម្ម​ខ្ពស់​កប់​ពពក ក្រោយ​ក្រុមហ៊ុន​បាន​ដាក់​តម្លៃ​ការងារ​ជា​ផ្លូវ​ការ​ដល់​ទៅ ២ម៉ឺន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​មហាជន​បើក​ភ្នែក​ធំ​ៗ ហើយ​ឥឡូវ​នេះ មាន​តម្រុយ​ពី​ស៊េរី​រថយន្ត​ផ្ទាល់​ខ្លួន​ដែល​នាង​បាន និង​កំពុង​ប្រើ​ប្រាស់​ថែម​ទៀត។

តាម​ការ​បង្ហើប​របស់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ សីម៉ា ដែល​ផ្ដើម​ចេញ​ពី​យុវតី​សាមញ្ញ​មក​ពី​ទឹក​ដី​ខេត្ត​តាកែវ បច្ចុប្បន្ន​កំពុង​មាន​ប្រើ​ប្រភេទ​រថយន្ត​ប្រណិត​មួយ​គ្រឿង។ តាម​ប្រភព រថយន្ត​មួយ​នេះ គឺ​សាក​សម​ទៅ​នឹង​ជីវភាព​របស់​នាង ជា​តារា​ចម្រៀង​លំដាប់​កំពូល​មួយ​រូប​នា​ពេល​បច្ចុប្បន្ន​ដែល​មាន​តម្លៃ​ពលកម្ម​ខ្ពស់​កប់​ពពក។

តម្លៃ​នេះ នៅ​មិន​ទាន់​រក​ឃើញ​ក្រុមហ៊ុន​ធំ​ ឬ​ម្ចាស់​កម្មវិធី​ណាមួយ​ហ៊ាន​កៅឆាយ​នៅ​ឡើយ ប៉ុន្តែ​តម្លៃ ៥០០០ដុល្លារ​សម្រាប់​ការ​ប្រគំ​តន្ត្រី ដែល​ជា​តម្លៃ​ដ៏​ខ្ពស់​បំផុត​ដែរ​សម្រាប់​ការងារ​ប្រភេទ​នេះ​នោះ Smart កៅឆាយ​រួច​ហើយ​កាល​ពី​ថ្ងៃ​ឆ្លង​ឆ្នាំ ២០២០ ចូល ២០២១។

ងាក​មក​និយាយ​ពី​រឿង​រថយន្ត​របស់ សីម៉ា ដដែល​វិញ ប្រភព​បាន​បង្ហើប​ខ្លី​ថា នាង​កំពុង​ជិះ Alphard៖ “អឹម...រាល់​ថ្ងៃ​នាង​ប្រើ Alphard ពណ៌​ខ្មៅ​បង!”។ រថយន្ត ប្រភេទ​នេះ ជា​រថយន្ត​ប្រភេទ​លំដាប់​មួយ ហើយ​នៅ​ក្នុង​ស្រុក​មិន​សម្បូរ​ហូរហៀរ​ដូច​ប្រភេទ​រថយន្ត​ដទៃ​ឡើយ ហើយ​បើ​តាម​ប្រភព​ដដែល Alphard ដែល តារា​ចម្រៀង​តូច​ច្រឡឹង​តែ​តម្លៃ​ខ្លួន​ខ្ពស់​រូប​នេះ​កំពុង​ប្រើ​សម្រាប់​ជិះ​បំពេញ​ការងារ​រាល់​ថ្ងៃ គឺ​ស៊េរី​ឆ្នាំ ២០១៩។

តន់ ចន្ទសីម៉ា ពេល​ថត​វីដេអូ​ចម្រៀង​កន្លង​មក

ចំពោះ​តម្លៃ​វិញ បើ​តាម​ប្រភព គឺ​ថា ខ្ទង់​ប្រមាណ​ជាង ១០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។ ជុំវិញ​បញ្ហា​នេះ សាមី​ខ្លួន​មិន​អាច​សុំ​ការ​អធិប្បាយ​បាន​នោះ​ទេ។ ងាក​មក​ប្រធាន​គ្រប់​គ្រង​ផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ ដែល​ជា​មេ​កើយ​របស់​តារា​ចម្រៀង ក៏​បាន​បដិសេធន៍​ធ្វើ​សេចក្ដី​អធិប្បាយ​ដែរ។ លោក​ថា នេះ​ជា​រឿង​ផ្ទាល់​ខ្លួន​របស់ តារា​ចម្រៀង ដូច្នេះ​ហើយ លោក​មិន​មាន​ភាព​ចាំ​បាច់ ក្នុង​ការ​និយាយ​ពី​រឿង​អស់​នេះ​ទេ៕

អត្ថបទ៖ ទារិកា

មតិយោបល់