• 2021-01-13 02:46:17
  • ព័ត៌មាន

គិតយ៉ាងណា ចំពោះមតិថា GOT7 ក្លាយជាក្រុម K-Pop ដែលត្រូវរងបណ្ដាសាកុងត្រា ៧ឆ្នាំ?

  • 2021-01-13 02:46:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

GOT7 ជា​ក្រុមចម្រៀង​ដែលបាន​សាង​កេរ្តិ៍ឈ្មោះ​ខ្លាំង​ក្លា​លើវិថី K-Pop ហើយ​ក៏​ជា​ក្រុម​ដែល​នាំ​ភាពចំរុងចំរើន​ និងមុខមាត់​ឲ្យ​ផលិតកម្ម​ JYP ដែរ។ ប៉ុន្តែឈាន​ចូល​ដល់ឆ្នាំ ២០២១​នេះ​ក៏ដល់ពេល​កុងត្រា​របស់​សមាជិក​ក្រុមទាំង ៧​ ត្រូវ​ចប់ដែរ ហើយ​ជា​លទ្ធផល​គឺ​ពួកគេ​សម្រេច​ចុះ​កុងត្រា​ជាមួយ​នឹង​ក្រុមហ៊ុន​ថ្មី ដោយ​មិន​បន្តជាមួយ​ JYP តទៀតទេ ដែល​បង្ក​ជា​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ពេញ​ K-Pop។

ជា​ការ​ពិត​ GOT7 បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី១៦ ខែមករា​ ឆ្នាំ២០១៤ ហើយ​កុងត្រា​ជាមួយ​នឹង​ផលិតកម្ម JYP គឺត្រូវ​ផុត​កំណត់​នៅ​ខែមករា ឆ្នាំ២០២១នេះ មាននន័យ​ថា​គម្រប់ ៧ឆ្នាំ។ ម្យ៉ាង​វា​ក៏ជា​ពេល​ដែល​សមាជិក​ក្រុម​នេះ​ សម្រេច​ចាប់យក​ក្ដី​សុបិន​ផ្សេងៗរបស់​ខ្លួន​ដែរ។ ប៉ុន្តែទោះជាលែង​បាន​នៅ​ក្នុង​ផលិតកម្ម​តែមួយ​ដូចមុន ក៏មិនមែន​បាន​ន័យ​ថា​ GOT7 ត្រូវ​បំបែក​ដែរ ព្រោះ​សមាជិក​ក្រុម​នេះ​ស្រឡាញ់​សមាជិក​ក្រុម​ និង​អ្នកគាំទ្រ​ណាស់។

ជាមួយ​គ្នា​នេះ​ដែរ ទាក់ទង​នឹង​ករណី​កុងត្រា​របស់​ GOT7 បាន​ក្លាយជា​ចំណាប់​អារម្មណ៍​ខ្លាំង​របស់​មនុស្សទូទាំងពិភពលោក ជាពិសេស​ធ្វើ​ឲ្យ​គ្រប់គ្នា​នឹក​ឃើញ​ដល់​ «បណ្ដាសា ៧ឆ្នាំ»។ ជាទូទៅ​កុងត្រា​របស់​តារា​ K-Pop គឺ​មាន​រយៈពេល​ ៧ឆ្នាំ។

សម្រាប់​ពាក្យ​ថា «បណ្ដាសា ៧​ឆ្នាំ» នេះ​សំដៅ​ដល់​ពេលវេលា​ដែល​ក្រុម K-Pop ផ្សងព្រេង​ច្រើន បន្ទាប់​ពី​ចេញ​មុខ​ជា​ផ្លូវការ (Debut) និង​ឆ្លងកាត់​រឿង​ជា​ច្រើនកន្លងមក។ វាជា​ពេល​ដែល​កំណត់​ជោគវាសនា​ថា​តើ​ក្រុម​នោះ​អាច​នឹង​ដើរ​ទៅ​មុខបន្ត ឬ​រំលាយ។

ចំណុច​មួយ​ទៀត​ ដល់​ដំណាក់​កាល​នេះ​ ក៏ជា​បេល​ត្រូវ​ប្រឈម​នឹងរឿង​លំបាក​ផ្សេងៗ ជាពិសេស​កត្តា​លំហូរ​ចូល​នៃ​ក្រុម​ថ្មីៗ ជាហេតុ​ចំនួន​អ្នក​គាំទ្រ និង​អ្នកចាប់អារម្មណ៍​មក​លើ​ក្រុម​ចាស់​ចាប់​ផ្ដើម​បែក​ខ្ញែក ហើយ​ពិបាក​នឹង​ធ្វើ​ឲ្យ​ក្រុម​ស្ដារ​ភាព​ល្បី​ល្បាញ​ដូច​ពេល​ចេញ​មុខដំបូងៗ។

ទោះជា​យ៉ាងណា​ មិនមែន​ក្រុម K-Pop ទាំងអស់​ត្រូវ​ជួបបរឿង​នេះទាំងអស់​ទេ ព្រោះ​​ថា​ក៏​នៅ​មាន​ក្រុម​ផ្សេងទៀត​ឆ្លងកាត់​របង​មួយ​នេះ​ដោយ​ជោគជ័យ​ ក៏ដូចជា​បន្តសកម្មភាព​ក្រុមដូចមុន និង​បន្ត​កុងត្រាជាមួយ​នឹង​ផលិតកម្មដូចដើមដែរ៕

ប្រភព៖ kdolmaster

អត្ថបទ៖ យី សុធារី

មតិយោបល់