• 2021-01-13 07:56:11
  • ព័ត៌មាន

ផ្ទុះទៀតហើយ! គង់ ចាន់ស្រីមុំ ចាប់ដៃគ្នាជាមួយ ព្រីន សម្ដែងក្នុងខ្សែភាពយន្ដខ្នាតធំរួមគ្នា

  • 2021-01-13 07:56:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីខកខានសម្ដែងខ្សែភាពយន្ដច្រើនឆ្នាំពេលនេះ តារាសម្ដែងស្រីកំពុងមានប្រជាប្រិយ ភាពខ្លាំងអ្នកនាង គង់ ចាន់ស្រីមុំ និងត្រឡប់មកប៉ះគ្នាជាមួយដៃគូថ្មីកម្លោះសង្ហារ ព្រីន ក្នុងខ្សែ ភាពយន្ដឃ្នាតធំរបស់ផលិតកម្ម Sastra Film ។

ដោយកាលពីព្រឹកមិញនេះតារាសម្ដែងស្រីរាងតូចឡឹងរូបនេះ បានបញ្ចេញរូបថតជាច្រើន សន្លឹកជាមួយនិងកម្លោះសង្ហារថ្ពាល់ខួច ព្រីន ដែលអ្នកទាំងពីរត្រៀមថតខ្សែភាពយន្ដរួមគ្នា ជាលើកដំបូងក្នុងផលិតកម្ម Sastra Film នៅដើមឆ្នាំ២០២១នេះ ដែលធ្វើឱ្យហ្វេនមានការ ភ្ញាក់ផ្អើលជាខ្លាំង ជាមួយនិងស្នាដៃថ្មីរបស់អ្នកទាំងពីរ។ ខ្សែភាពយន្ដដែល កំពុងត្រៀម ជូនជាទស្សនីយភាពសម្រាប់ទស្សនិកជននេះមានចំណងជើងថា«រីករាយថ្ងៃ ខួបកំណើត»។

ហើយគ្រាន់តែឮចំណងជើង និងឃើញរូបភាព ភ្លាមធ្វើឱ្យអ្នកគាំទ្រជាច្រើនអន្ទះសាយ៉ាងខ្លាំង ក្នុងការទន្ទឹងរងចាំទស្សនាខ្សែភាពយន្ដខ្នាតធំមួយនេះ។ ប៉ុន្តែយ៉ាងណាគេមិនទាន់ដឹងនៅទេថា ខ្សែភាពយន្ដខ្នាតធំនេះមានរសជាតិបែបណា និងគ្រោងចាក់បញ្ចាំងនៅថ្ងៃជាក់លាក់ណាមួយនៅឡើយទេ ខណៈសាមី​ខ្លួន មិនទាន់​ភ្ជាប់​ទំនាក់ទំនង​បាន៕​

Pav Sreypich

មតិយោបល់