• 2021-01-13 09:58:02
  • ព័ត៌មាន

មានបញ្ហាអ្វី! ទើបធ្វើឱ្យចំណង់អាពាហ៍ពិពាហ៍រយៈពេលច្រើនឆ្នាំរបស់ យ៉ាន ស្រីពេជ្រ ត្រូវ ចែកផ្លូវគ្នា?

  • 2021-01-13 09:58:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះបន្តិចពិតជាមានរឿងគួរឱ្យភ្ញាក់យ៉ាងខ្លាំងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដោយ តារាសម្ដែង និងជាតារាម៉ូដែលអ្នក នាង យ៉ាន ស្រីពេជ្រ បានធ្វើការបង្ហោះលែងលះគ្នា មួយ ស្វាមីលោក ឆាយ សុភក្ត្រ័ ដែលរួមរស់ជាមួយគ្នាអស់ជាច្រើនឆ្នាំដោយមានហេតុផល ធំមួយ ចំនួន។

យ៉ោងទៅតាមសាលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនអ្នក យ៉ាន ស្រីពេជ្រ បានរៀបរាប់រឿងរ៉ាវ បញ្ហា ចាក់ស្រេះ ក៏ដូចជាហេតុផលធំមួយយ៉ាងច្បាស់ដែលស្វាមីផិតក្បត់លួចមានស្រី ទើបឈាន ដល់ការបែកបាក់ក្នុងគ្រួសារ។« ភាពផិតក្បត់លួចលាក់ បងជាអ្នកជ្រើសរើស ពាក្យ សុំទោសមួយម៉ាត់វាមិនអាចកែប្រែអ្វីបានទៀតទេ គ្រប់យ៉ាងវាហួសពេលអស់ហើយ បងបាន សំរេចចិត្តក្បត់ខ្ងុំរួចទៅហើយ ថែមទាំងធ្វើអោយស្រីម្នាក់នោះមានកូនជាមួយបង ថែមទៀត តើបងគិតថាវាជារឿងលេងសើចមែនទេ ពាក្យសុំទោសវាមិនអាចលុបលាងកំហុស និងការ ឈឺចាប់ស្ទើរស្លាប់ស្ទើររស់»។

លើសពីនេះតារាសម្ដែង និងតារាម៉ូដែលរូបនេះបានផ្ដាំផ្ញើជូនស្រីកំណានដែលនាំហេតុឱ្យ គ្រួសារអ្នកនាងបែកបាក់ ធ្វើឱ្យកូនស្រីត្រូវកំព្រាឪពុក។«ផ្តាំទៅស្រីម្នាក់នោះដែលព្យាយាម មកបំផ្លាញគ្រួសារគេទាំងដឹងថាគេមានប្រពន្ធមានកូនហើយនៅតែទុកកូនដើម្បីបញ្ឈឺចិត្តប្រពន្ធគេនិងទាក់ប្តីគេចង់អោយគ្រួសារគេបែកបាក់គ្នានោះ ពេលនេះនាងបានដូចចិត្តហើយ តែកុំភ្លេចថាកម្មពារវាមានពិតណា នាងសាងអ្វីដាក់ខ្ងុំនិងគ្រួសារខ្ងុំកម្មពារ នោះនាងអ្នក ទទួលយកចុះ ថ្ងៃនេះនាងអាចសប្បាយនៅពេលដែលឃើញខ្ងុំយំ តែថ្ងៃក្រោយអាចជាវេន របស់នាងក៍ថាបាន ខ្ងុំស្លូតណាស់មិនធ្វើអ្វីនាងទេ ព្រោះខ្ងុំមានតំលៃជាមនុស្ស»៕

Pav Sreypich

មតិយោបល់