- 2021-01-14 10:36:45
- ព័ត៌មាន
មិនឈរអោបដៃមើល! តារាស្រីល្បីៗច្រើនដួង ចេញមកលើកទឹកចិត្ត យ៉ាន់ ស្រីពេជ្រ ដែលកំពុងឈឺចាប់ខ្លាំង
- 2021-01-14 10:36:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនឈរអោបដៃមើល! តារាស្រីល្បីៗច្រើនដួង ចេញមកលើកទឹកចិត្ត យ៉ាន់ ស្រីពេជ្រ ដែលកំពុងឈឺចាប់ខ្លាំង
ចន្លោះមិនឃើញ
បន្ទាប់ពីតារាសម្ដែង និងជាតារាម៉ូដែល យ៉ាន់ ស្រីពេជ្រ បានប្រកាសលែងលះជាមួយស្វាមី ដោយសាតែមានជនទីបីធ្វើឱ្យភ្ញាក់ផ្អើលប្រិយមិត្តលើហ្វេសប៊ុកនោះ គេសង្កេតឃើញថាមានសិល្បការនីច្រើនដួងបានចូលរួមលើកទឹក។
មិនឈរអោបដៃមើលក្នុងនាមជាអ្នកសិល្បៈដូចគ្នា និងជាមនុស្សស្រីដែលយល់ចិត្តមនុស្សស្រី ដូចគ្នា តារាស្រីច្រើនដួង ដូចជា ឌុច លីដា ហ៊ុន ច័ន្ទនីរ័ត្ន និង ស៊ិទ្ធិការជាដើម បានចូល មកលើកទឹកចិត្ត និងផ្ដល់ដំបូន្មានល្អៗជាច្រើនចំពោះ យ៉ាន ស្រីពេជ្រ។ សារទាំងអស់ គឺក្នុងន័យលើកទឹកចិត្តឲ្យមិត្តរួមអាជីពរឹងប៉ឹង ហើយបន្តដំណើរទៅមុខទៀត និងធ្វើជាអ្នកម្ដាយរឹងមាំ សម្រាប់ កូនស្រី។
យ៉ាន់ ស្រីពេជ្រ បានបង្ហោះលើបណ្ដាញសង្គមកាលពីម្សិលមិញ បើកបង្ហាញថា នាងបានលែងលះជាមួយស្វាមីដែលរួមរស់ជាមួយគ្នាប្រមាណ ៣ឆ្នាំហើយ។ កត្តាឈានដល់ការបែកបាក់គ្រួសារ ក៏ដោយសារ នាងទ្រាំនិងភាពឈឺចាប់ដែលស្វាមីហ៊ានផិតក្បត់មានលួចស្រី រហូតដល់មានកូនផង៕
ខាងក្រោមនេះ គឺជាសាររបស់មិត្តរួមអាជីព ចូលរួមលើកទឹកចិត្ត យ៉ាន់ ស្រីពេជ្រ៖
ក្នុងនោះក៏មានមហាជនជាច្រើនបានចូលរួមលើកទឹកចិត្តដល់ យ៉ាន ស្រីពេជ្រ ដូចគ្នា ផងដែរ៕