• 2021-01-15 03:24:41
  • ព័ត៌មាន

លេង​អីចឹង​ៗ​ហ្មង សិរីមន្ត ត្រូវ​ភរិយា​ចាប់​សួរ​ចម្លើយ​ពី​យប់ ព្រលឹម​ឡើង​យក​ឡាន​មក​បញ្ឈរ​ចាំ​មុខ​ផ្ទះ!

  • 2021-01-15 03:24:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ប្លែក និង​ភ្ញាក់​ផ្អើល​បាន​កើត​ឡើង​ថ្មី​ទៀត​ហើយ​នៅ​ក្នុង​សង្គម​សិល្បៈ ដែល​លើក​នេះ​ប៉ះ​លើ​លោក ខេមរៈ សិរីមន្ត តែ​ម្ដង​ដែល​លោក​ត្រូវ​ភរិយា ចាប់​សួរ​ចម្លើយ​កាល​ពី​ព្រលប់ ហើយ​ព្រលឹម​ឡើង​លេង​យក​ឡាន​ទំនើប​មួយ​គ្រឿង​មក​បញ្ឈរ​ចាំ​មុខ​ផ្ទះ​តែ​ម្ដង។

តាម​តារា​ចម្រៀង បាន​ឲ្យ​ដឹង​ថា លោក​ត្រូវ​បាន​ភរិយា​ចោទ​សួរ​កាល​ពី​ព្រលប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ឡាន ខណៈ​កន្លង​មក គេ​តែង​សង្កេត​ឃើញ​ថា​លោក​និយម​ប្រើ​ប្រាស់​ប្រភេទ​ឡាន​ធំ។ លោក សិរីមន្ត សរសេរ​ប្រាប់​ប្រិយមិត្ត​របស់​លោក​នៅ IG នា​ព្រឹក​នេះ​ថា "ភរិយា​ខ្ញុំ​សួរ​ខ្ញុំ​ថា ហេតុ​អី​បាន​បង​ចូល​ចិត្ត​ជិះ​តែ​ឡាន​ធំ​ៗ​ខ្ពស់​ៗ​ចឹង​តើ​បង​ចូល​ចិត្ត​ឡាន​តូច​អត់​ខ្ញុំ​ថា​មាន​អី​ចូលចិត្ត​តើ…!"។

ត្រឹម​តែ​ប៉ុណ្ណោះ ស្រាប់​តែ​រឿង​ភ្ញាក់​ផ្អើល​កើត​ឡើង​តែ​ម្ដង​នា​ព្រឹក​ថ្ងៃ​បន្ទាប់​តែ​ម្ដង។ លោក​បញ្ចេញ​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក Rolls Royce មួយ​គ្រឿង​បាន​ឈរ​ច្រង៉ាង​នៅ​មុខ​ផ្ទះ រហូត​ដល់​តារា​ប្រុស​ទប់​មាត់​មិន​ជាប់៖ "អរគុណ​ភរិយា​សម្លាញ់"។ រឿង​នេះ មិន​ត្រឹម​តែ​សាមី​ខ្លួន​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ប្រិយមិត្ត​អ្នក​គាំទ្រ ក៏​សឹង​មិន​ជឿ​ដែរ។ ពួក​គេ​បាន​ចូល​មក​អបអរ​តារា​ចម្រៀង​ក្នុង​ចិត្ត​របស់​ពួក​គេ ខណៈ​អ្នក​ខ្លះ​លើក​ឡើង​ថា ច្រណែន​នឹង​លោក សិរីមន្ត​ណាស់។

នេះ​ជា​ករណី​ទី​២​ហើយ នៅ​ក្នុង​សង្គម​សិល្បៈ​ដើម​ឆ្នាំ ២០២១ ដែល​មុន​នេះ កញ្ញា ទឹម រដ្ឋា ក៏​ទើប​ត្រូវ​លោក​ឪពុក​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល ដោយ​ទិញ​រថយន្ត​ប្រណិត​១​គ្រឿងដែរ ជា​កាដូ​ថ្ងៃ​ខួប​កំណើត​ដែរ​កាល​ពី​ពេល​ថ្មី​ៗ។យ៉ាង​ណា ងាក​មក​ករណី​របស់​លោក ខេមរៈ សិរីមន្ត វិញ​មិន​ទាន់​ដឹង​ថា កាដូ​នេះ​ធ្វើ​ឡើង​ក្នុង​ន័យ​អ្វី ឬ​ក៏​ក្នុង​ឱកាស​ពិសេស​អ្វី​នោះ​ទេ។ បន្ថែម​ពី​លើ​នេះ​ទៀត រថយន្ត​លំដាប់​អភិជន​នេះ ផលិត​នៅ​ឆ្នាំ​ណា ស៊េរី​អ្វី និង​តម្លៃ​ប៉ុន្មាន ក៏​មិន​ទាន់​ដឹង​ដែរ។

ឆ្នាំ​ថ្មី ២០២១ នេះ ខេមរៈ សិរីមន្ត​បើក​ឆាក​មុន​គេ ទទួល​កាដូ​រថយន្ត Rolls Royceងាក​ទៅ​អតីតកាល​នា​ពាក់​កណ្ដាល​ឆ្នាំ ២០២០ ទេព បូព្រឹក្ស គឺ​ជា​តារា​ចម្រៀង​តែ​ម្នាក់​គត់​ដែល​ទទួល​កាដូ​រថយន្ត​ប្រភេទ​នេះ។ កាល​ណោះ G-Devit បាន​យក Rolls Royce ពណ៌​សលាយ​ខ្មៅ​មួយ​គ្រឿង​យក​ទៅ Surprise គូស្នេហ៍​មុន​លោក លា​មួយ​រយៈ​ទៅ​សាង​ផ្នួស។ រថយន្ត​នោះ កាល​ណោះ​មាន​តម្រុយ​ថា មាន​តម្លៃ​ដល់​ទៅ​ជាង ៣០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ៕

រូបភាព៖ ហ្វេសប៊ុក សិរីមន្ត

អត្ថបទ៖ ទារិកា

មតិយោបល់