• 2021-01-18 07:10:39
  • ចម្រៀង

ចាក់ដោត​អារម្មណ៍​អ្នក​ផឹក​ណាស់! លោក​មា ប្រលែង​ម៉ា​ឆ្ងាញ់​ជាមួយ​បទ"យប់​នេះ​ខ្ញុំ​ចង់​ញ៉ាំ​ស្រា" កក្រើក​ជា​ថ្មី

  • 2021-01-18 07:10:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"យប់​នេះ​ខ្ញុំ​ចង់​ញ៉ាំ​ស្រា" ដែល​ជា​សំនៀង​ដើម​របស់​អតីត​តារា​ចម្រៀង​រ៉ុកខេនរ៉ូល តាក់ ចន្ធី ត្រូវ​បាន​អ្នក​លេងFacebook ឈ្មោះ​លោកមា ស៊ូសិទ្ធ យក​ទៅ​កែ​ទំនុក​ច្រៀង​ថ្មី​យ៉ាង​ពីរោះ ហើយ​បង្កប់​នូវ​អត្ថន័យ​អប់រំ​យ៉ាង​ល្អ​ទៀត​ផង។

លោក​មា ស៊ូសិទ្ធ៖"សុរា​កាល​ណា​ស្រវឹង​ជោកជាំ ឆ្កែ​លោត​បុក​ប៉ោត​ក៏​រាំ អ្នក​ខ្លះ​យំ​ខ្លះ​សើច​សប្បាយ មិន​ថា​កំលោះ ពោះម៉ាយ មិន​ថា​ក្រមុំ មេម៉ាយ បង្ហោះ​ផ្សាយ​ថា​នៅSingle។ ស្រវឹង​កុំ​ប្រឹង​បន្ត ស្រវឹង​មិន​ត្រូវ​បើកបរ ចរាចរណ៍​បង្ក​គ្រោះ​ថ្នាក់ ប៉ះ​ពៀរ បុក​ដួល​បែកបាក់ ឲ្យ​អ្នក​ដទៃ​គ្រោះថ្នាក់ កុំ​ស្មោះស្ម័គ្រ​ចំពោះ​សុរា...ឡូឡា​ៗៗៗ ស្រវឹង​ឡូឡា"។

បន្ទាប់​ពី​មាន​ការ​ថមថយ​បន្តិច​លើ​ចំនួន​អ្នក​លេងTikTok យក​បទ​នេះ​ទៅ​ច្រៀង​ឡើង​វិញ ស្រាប់​តែ​ថ្ងៃ​នេះ​មាន​អ្នក​លេងFacrbook ម្នាក់​ឈ្មោះ​លោក ស៊ូ​សិទ្ធ យក​ទៅ​កែ​ទំនុក​ច្រៀង​ដោយ​រក្សា​ទំនុក​ភ្លេង​ដើម ហើយ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមFacebook តែ​រយៈ​ពេល​៤​ថ្ងៃ មាន​អ្នក​ចែក​រំលែក​រហូត​ដល់​ជាង​៦​ពាន់​២​រយ​នាក់(៦.២K)៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់