• 2021-01-19 02:58:00
  • ព័ត៌មាន

រឿងពិតបងធំសំណព្វចិត្ត និង​រឹងមាំម្នាក់ របស់ BLACKPINK មិនមែន​គ្រប់គ្នាសុទ្ធតែដឹង

  • 2021-01-19 02:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jisoo គឺជាសមាជិក​ដែល​ចាត់ទុក​ថា​ជា​បងស្រីធំ​ប្រចាំ​ក្រុម​ចម្រៀង​ BLACKPINK និង​ក៏ជា​សមាជិក​ដែល​មាន​ទម្រង់មុខ​ស្អាត​ និង​សម្រស់លេចធ្លោជាង​គេប្រចាំ​ក្រុម​ដែរ ស្របពេល​នាង​ត្រូវ​គេ​ឲ្យរហស្សនាមថា​ជា Visual Member។

ទោះ​បីជា​អ្នក​គាំទ្រ​ផ្ដល់​ការ​ស្រឡាញ់ ដឹង​ច្បាស់ពី​សន្ទុះ​ប្រជាប្រិយភាព​របស់​ Jisoo ប៉ុន្តែ​ក៏​នៅ​មាន​រឿង​ជា​ច្រើន​ផ្សេង​ទៀត​ មិន​មែន​គ្រប់គ្នា​សុទ្ធ​តែ​ដឹង​នោះទេ។ ដូច្នេះ​ Sabay សូម​លើក​យក​ប្រវត្តិ និង​ចំណុចមួយចំនួន​ ដែល​ជា​រឿងពិត​របស់​សមាជិកបងគេរបស់ BLACKPINK រូបនេះ៖

១. Jisoo មាន​ឈ្មោះពេញ Kim Jisoo កើត​នៅ​ថ្ងៃទី០៣ ខែមករា ឆ្នាំ១៩៩៥ (ត្រូវ​នឹង​ឆ្នាំច)ក្នុង​ក្រុង Gunpo ខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង មាន​កម្ពស់ ១៦២សង់ទីម៉ែត្រ និង​មាន​ឈាម​ប្រភេទ A។

២. ក្នុង​គ្រួសារ​ Jisoo មាន​បងប្អូន ៣នាក់ គឺ​បងប្រុស បងស្រី និង​នាង​ខ្លួន​ឯង ដែល​ជាកូនពៅ។

៣. ឃើញរាង​តូច​បែប​នេះ​មែន តែ​តាមពិត​ Jisoo ក៏ជា​អ្នក​ហាត់​តៃក្វាន់ដូដែរ ហើយ​ថែម​ទាំង​បាន​ខ្សែក្រវ៉ាត់ស​ទៀត។

៤. ដោយសារ​នាង​ជា​មនុស្សចូលចិត្តលេង ដូច្នេះ​បើ​តាម​សម្ដីរបស់​ Jennie Jisoo គឺជា​សមាជិក​ដែល​ចូលចិត្តបង្ក​ភាព​រីករាយ​ខ្លាំង​ក្នុង​ក្រុម បានន័យ​ថា​ចូលចិត្តធ្វើ​ឲ្យ​គ្រប់គ្នា​សប្បាយចិត្តពេល​ស្ថិតក្នុង​ស្ថានភាព​តានតឹង​យ៉ាងណា​ក៏ដោយ។ មួយ​វិញទៀត​ នារី​ម្នាក់​នេះ​ក៏ចូល​ចិត្តដើរ​ដាក់​ឈ្មោះក្រៅគេ​ឯងដែរ។

៥. ក្រៅពីភាសាកូរ៉េ ដែល​ជា​ភាសាកំណើត Jisoo ក៏​ចេះ​និយាយភាសាជប៉ុន និង​ចិនដែរ ហើយពីមុន​នាង​កម្រ​និយាយភាសាអង់គ្លេស​ណាស់ ដោយសារ​នាង​មាន​អារម្មណ៍ថា​ខ្មាសៗ ប៉ុន្តែ​មកដល់ពេល​នេះ​ នាង​យល់ពីវា​បាន​ច្រើន​ណាស់។

៦. ធ្លាប់ដឹងទេ? នៅ​ក្នុង​សាលា Jisoo គឺ​ជា​សិស្សស្រី​ដែល​មាន​ប្រជាប្រិយខ្លាំង​ជាង​គេ។ នេះក៏ដោយសារសម្រស់​ទាក់ទាញ​ពីធម្មជាតិ​ ថែម​ទាំងចិត្តល្អទៀត។

៧. មាន​ពេល​ទំនេរ Jisoo តែង​ចំណាយពេល​អាន​សៀវភៅ លេងហ្គេមកុំព្យូទ័រ។

៨. ជាទូទៅ មនុស្ស​ភាគ​ច្រើន​ខ្លាច​ខ្មោច​ ប៉ុន្តែ​សម្រាប់​ Jisoo ប្រាប់​ថា​នាង​មិនខ្លាច​ទេ ខ្មោច ហើយ​បើ​មើល​រឿង​ខ្មោច ក៏នាង​មិនញញើតព្រឺសម្បុរបន្តិចដែរ។ ប៉ុន្តែ​អ្វី​ដែល​នាង​ខ្លាចនោះ គឺខ្ពស់។

៩. ដល់ចំណុច​នេះ​ BLINK ភាគ​ច្រើន​អាច​ជ្រាប​ខ្លះ​ហើយ​ថា​ Jisoo ក្លាយជា​សមាជិក​តែម្នាក់​គត់​ដែល​មិន​យំក្នុង​កម្មវិធីផ្សេងៗ ជាពិសេស​ពេល​ត្រូវ​ឈ្នះ​ពានម្ដងៗ។ នាង​តែង​បង្ហាញ​ភាព​រឹងមាំគ្រប់ពេល​ដាក់អ្នក​គ្រប់គ្នា ប៉ុន្តែ​សមាជិក​រួម​ក្រុម​ធ្លាប់​បាន​និយាយ​ថា​ Jisoo តែង​សំងំ​ពួន​យំ​តែ​ឯង មិន​ឲ្យអ្នកណា​ដឹង​ឡើយ។

១០. ចំណុច​ចុងក្រោយដែល​មិន​អាចរំឡង​បាន​នោះគឺ Jisoo ចូល​ចិត្តអ្នក​ណា​ដែល​យល់ពីនាង​ច្បាស់ អ្នក​ដែលគួរឲ្យស្រឡាញ់ សិចស៊ី ហើយអ្នក​ដែល​ញញឹមស្អាត៕

ប្រភព៖ kprofiles ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់