• 2021-01-19 06:29:49
  • ព័ត៌មាន

អតីតតារា K-Pop ទម្លាយពីអ្វីដែលផលិតកម្មធ្វើស៊ីតារា និងចំណូលដែល Idol ទទួលបាន

  • 2021-01-19 06:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

G.O (MBLAQ) បាន​បកស្រាយ​ក្នុង​កម្មវិធី Afreeca TV បាន​ចែក​រំលែក​រឿង​រ៉ាវ​ជា​ច្រើន​ទាក់ទង​នឹង​ពេល​វេលាមួយចំនួន​កាល​លោក​នៅ​ធ្វើ​ជា​តារា។

G.Oបាន​និយាយ​ថា​ ផលិតកម្មរបស់​កូរ៉េ​មួយ​ជា​ទូទៅតែង​កេង​ចំណេញ​ពី​តារាៗ ជាពិសេ​អំឡុងពេល​ក្រុម​ចេញ​មុខ​ដំបូងៗ ហើយឧស្សាហ៍កុហក​បោកប្រាស់ទំនុក​ចិត្តដាក់​តារាទៀត។ ប៉ុន្តែ​បើ​តារា​ទាំង​នោះ ចូល​សិល្បៈ​បាន​យូរ​ហើយ នោះ​មិនសូវ​ជា​រង​ការ​បោកប្រាស់ទេ ដោយសារ​ផលិតកម្ម​យកពេល​នេះ​ទៅ កឹបកេងពី​តារា​ថ្មីៗវិញ។

G.O នៅ​បាន​និយាយ​ថា​ មាន​ក្រុម ១​ បើ​លោក​និយាយ​គ្រប់គ្នា​ច្បាស់​ជា​ស្គាល់។ ក្រុមនោះ​រក​លុយ​បាន​ដល់ទៅ ២ម៉ឺនដុល្លារ​ក្នុង​១ឆ្នាំ។ ប៉ុន្តែ​ពួកគេ​ត្រូវ​បែង​ចែក​លុយ​ឲ្យ​សមាជិកក្នុង​ក្រុម ដូចជា​មានន័យថា​ ក្នុង​១ឆ្នាំ សមាជិក​ម្នាក់ៗ​រក​បាន​ត្រឹម​ ៣ ០០០ ទៅ ៤ ០០០ដុល្លារប៉ុណ្ណោះ ហើយ​បើគិត​ជា​ខែ តិច​ជាង ៣០០ដុល្លារទៅ​ទៀត ក្នុង១ខែ។

នេះ​ត្រឹម​ចំណុច​ខ្លីៗ ដែល G.O បាន​លើក​ឡើង ហើយ​អះអាង​យ៉ាង​ពេញ​ទំហឹង​ថា​ វា​សុទ្ធ​តែ​ជា​រឿងពិត ស្របពេល​លោក​ក៏ធ្លាប់​ឆ្លងកាត់​ផ្លូវនេះ​កន្លងមក​ដែរ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់