• 2021-01-20 02:11:27
  • ព័ត៌មាន

រឿង «High School Musical» មាន​អាយុ១៥ ឆ្នាំគត់ ស្របពេលអ្នក​មើលចាស់ៗអស់ហើយ

  • 2021-01-20 02:11:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ «High School Musical» គឹជា​រឿង​ដែលជោគជ័យបំផុត​របស់ ​Disney Channel Original Movie (DCOM)។

ថ្ងៃ​ទី ២០ ខែមករា ឆ្នាំ២០០៦​ ជា​វេលាដំបូង​ដែល High School Musical បាន​ចាក់​ផ្សាយ​ ដឹកនាំដោយលោក Kenny Ortega ដោយ​ចំណាយ​ទឹកប្រាក់​ផលិត ៥លានដុល្លារឯណោះ។ វាគឺជា​ខ្សែភាពយន្ត​ ដែល​និយាយ​ពីជីវិត​របស់​សិស្សក្នុងសាលាមួយ​ ដែល​រួម​បញ្ចូល​ទាំង​តថភាព​ពិត​នៃ​ការ​សិក្សា ចម្រៀង​ និង​ស្នេហាលាយឡំគ្នា។

Zac Efon និង Vanessa Hudgens បានចាប់​គ្នាក្នុង​រឿង​នេះដល់ទៅ ៣វគ្គ ព្រម​ទាំង​បាន​ចាប់​ចិត្តអ្នក​ទស្សនា​ខ្លាំង​ ផ្អែក​តាម​សាច់រឿង​ដែល​ល្អមើល​ជក់ចិត្ត។ «High School Musical» មាន​លក្ខណៈ​ពិសេស​ជាង​រឿង​ដទៃទៀត ត្រង់​ថា​ វា​បាន​បញ្ចូល​នូវ​បទ​ចម្រៀង​ពីរោះៗជា​ច្រើន​បទ ស្របទៅ​តាម​បរិយាកាសមួយចំនួន។

ដោយមាន​សន្ទុះ​ក្នុង​ការគាំទ្រ​ខ្លាំង​ ទើប​ធ្វើ​ឲ្យ​រឿង​នេះ​ មាន​ឱកាស​ឈ្នះ​ពានរង្វាន់​ជា​ច្រើន កាលពីឆ្នាំ ២០០៦ ដូចជា៖

  • «Outstanding Children's Program»
  • «Teen Choice Award for Choice TV: Breakout Star»
  • «Teen Choice Award for Choice TV Chemistry»
  • «Primetime Emmy Award for Outstanding Choreography»
  • «Director of a TV Drama or Comedy»
  • «Directors Guild of America Award for Outstanding Directing – Children's Programs»
  • «TCA Award for Outstanding Achievement in Youth Programming»
  • «Teen Choice Award for Choice Comedy Series»

មួយវិញទៀត​ បន្ទាប់​ពី​ជោគជ័យ​ខ្លាំង​ ទើប​ក្រុមហ៊ុន​ Disney សម្រេច​បន្ត​ផលិតខ្សែស្រឡាយ​រឿង​នេះ​រហូត​ដល់ផាគ​ទី ៣ ដែល​ចេញ​នៅ​ឆ្នាំ ២០០៨។

រឿង​នេះ​នៅ​តែ​ស្ថិត​ក្នុង​ដួង​ចិត្ត​យុវវ័យជានិច្ច ទោះ​រំលង​អស់​រយៈពេល​ ១៥ឆ្នាំ ក៏ដោយ។ អ្នក​គាំទ្រ​តែង​តែ​ចង់​បាន​ភាគ​ទី៤ ក៏ប៉ុន្តែចំពោះ​រឿង​នេះ​ មិន​ទាន់​មាន​ព័ត៌មាន​ជាក់លាក់​ណាមួយ​ត្រូវ​បាន​បង្ហាញ​ថា​ អាច​នឹង​មាន​ភាគ ៤ឬ​យ៉ាងណា​នោះទេ៕

អត្ថបទ៖ យី សុធារី

មតិយោបល់