• 2021-01-20 07:21:31
  • ព័ត៌មាន

កម្សត់ម៉្លេះ! ទៅថតឆ្ងាយផ្ទះ៣ថ្ងៃសោះ ពែកមី លេង​ធ្វើបែប​នេះដាក់ប្រពន្ធហ្មង

  • 2021-01-20 07:21:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក់មី បង្ហោះសាទាំងព្រឹក លាប្រពន្ធសំណព្វចិត្ត ដើម្បីទៅធ្វើការនៅកោះរ៉ុង៣ថ្ងៃ ដែលសាមួយនេះធ្វើឱ្យមហាជនឃើញ ហើយអស់សំណើចហួសចិត្តតែម្ដង។

ទាំងព្រឹកព្រលឹម តារាកំប្លែង និងជាតារាចម្រៀងនាយ ពែកមី បានបង្ហោះសា ភ្ជាប់ជាមួយរូបភាពលេងទឹកមុខ លើក ដៃលា ភរិយា ថែមទាំងត្អូញត្អែអាណិតខ្លួនឯងដែលត្រូវឃ្លាតឆ្ងាយពីគ្រួសារព្រោះតែការងារ។ "លាប្រពន្ធទៅថតនៅ កោះរ៉ុង 3ថ្ងៃ ឈានជើដើទឹកភ្នែកហូ ទៅឆ្ងាយម្នាក់ឯងបែកពីគ្រួសារយូ មិនចង់ទៅទេ តែដើម្បីការងា" ។ ហេតុតែជាតារាកំប្លែងស្រាប់គ្រាន់ តែពាក្យប៉ុន្មានឃ្លាជាមួយនិងរូបភាពលេងទឹកមុខរបស់ ពាក់មី នេះក៏ធ្វើឱ្យអ្នកគាំទ្រផ្ទុះសំណើចចូលតប Comment ព្រោង ព្រៀតថាឱ្យ ពែកមី គ្រប់គ្នា។

នាយ ពែកមី មិនត្រឹមតែមានទេព្យកោសល្យកំប្លែងតែប៉ុណ្ណោះទេ តារាកំប្លែងរូបនេះថែមទាំងអាចច្រៀងចម្រៀងបានគ្រប់ ទម្រង់ទៀតផង។ ហើយបច្ចុប្បន្ន ពែកមី ក្ដោមក្ដាប់ការងារសិល្បៈបានយ៉ាងច្រើន លើសពីនេះទទួលបានការគាំទ្រយ៉ាងពេញ ទំហឹងពីមហាជនគ្រប់ស្រទាប់៕

មតិយោបល់