- 2021-01-21 02:30:00
- ព័ត៌មាន
ARMY រកទាល់តែដឹងច្បាស់ថាអនុប្រធានាធិបតីសហរដ្ឋអាមេរិក ជាអ្នកគាំទ្រចំតួរបស់ BTS
- 2021-01-21 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ARMY រកទាល់តែដឹងច្បាស់ថាអនុប្រធានាធិបតីសហរដ្ឋអាមេរិក ជាអ្នកគាំទ្រចំតួរបស់ BTS
ចន្លោះមិនឃើញ
លោកស្រី Kamala Harris បានក្លាយជាអនុប្រធានាធិបតីទី ៤៩របស់សហរដ្ឋអាមេរិក ព្រមជាមួយនឹងប្រធានាធិបតីទិ៤៦ លោក Joe Biden។
ការឡើងកាន់តំណែងពេលនេះ បានធ្វើឲ្យលោកស្រី Kamala Harris ក្លាយជានារីស្បែកខ្មៅដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ និងក៏ជាស្ត្រីដែលមានប្រភពពីអាស៊ីអាគ្នេយ៍ដំបូងដែលបានក្លាយជាអនុប្រធានាធីបតីរបស់សហរដ្ឋអាមេរិក។ ដោយហេតុនេះហើយ បានជាមនុស្សជាច្រើនជុំវិញពិភពលោក កាន់តែផ្ដោតការចាប់អារម្មណ៍មកលើលោកស្រីកាន់តែខ្លាំងឡើង និងចង់ស្វែងយល់ ក៏ដូចជាដឹងរឿងផ្សេងៗទៀត។
ជាមួយគ្នានោះ អ្នកគាំទ្រ BTS បានរកឃើញដោយចៃដន្យថា លោកស្រី Kamala Harris មិនត្រឹមតែចុច Follow គណនី Twitter របស់ BTS ទេ ថែមទាំងមានឈ្មោះ BTS ក្នុង Playlist Spotify របស់ខ្លួនថែមទៀតផង។
ជាក់ស្ដែងនេះមិនមែនជាលើកទី១ នោះទេដែលគេរកឃើញថាថ្នាក់ដឹកនាំកំពូលលំដាប់ពិភពលោកមានទំនោរទៅខាង K-Pop ព្រោះដូចកន្លងទៅអតីតប្រធានាធីបតី Barack Obama និងកូនស្រីរបស់លោក ត្រូវបានគេស្គាល់ច្បាស់ថាជាអ្នកគាំទ្រ SHINee ផងដែរ៕