• 2021-01-21 03:00:34
  • ព័ត៌មាន

អ្នកគាំទ្រ​ឆ្ងល់​ទៀត​ហើយ! សំ សុវណ្ណារ៉ាក់ និយាយ​ពាក្យ​មួយ​ទៅ​កាន់ អាង សុជាតា

  • 2021-01-21 03:00:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រុស​វ័យក្មេង​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស សំ សុវណ្ណារ៉ាក់ បាន​បញ្ចេញ​រូបថត​ចំនួន​៧​សន្លឹក​ដែល​ថត​ជាមួយ​កញ្ញា អាង សុជាតា ហៅ​ឈូ​ឈូ នៅ​ព្រឹក​ថ្ងៃទី២១ ខែ​មករា នេះ ដែល​បង្កើត​ចម្ងល់​ជា​ថ្មី​ដល់​ប្រិយមិត្ត ជា​ពិសេស​អ្នក​គាំទ្រ​របស់​តារា​វ័យ​ក្មេង​ទាំង​ពីរ​ដួង។

តារា​ចម្រៀង​រូប​នេះ និយាយ​ថា លើក​ទី​មួយ​នៅ​ក្នុង​ជីវិត​ដែល​បាន​ថត​រូប​ស្ទាយ​បែប​នេះ។ នោះ​គឺ​ស្ទាយ​ដែល​លោក និង​កញ្ញា អាង សុជាតា អង្គុយ​នៅ​លើ​កៅអី​ក្បែរ​គ្នា​ហើយ​បញ្ចេញ​កាយវិការ​ម្ញ៉ិកម្ញ៉ក់​ និង​ធ្វើ​មុខ​ក្រមិចក្រមើម​ដាក់​គ្នា ប្រៀប​បាន​ដូច​ជា​គូរ​ស្នេហ៍​យល់ចិត្ត​ថ្លើម​គ្នា៖"គ្រប់​យ៉ាង​ព្រម​ព្រោះ​ស្រឡាញ់​កូន​ក្មេង(សើច...សើច)"។

ជុំវិញ​ការ​បញ្ចេញ​រូប​ថត​បង្កើត​ចម្ងល់​ជា​ថ្មី​ដល់​ប្រិយមិត្ត​ព្រឹក​នេះ Sabay មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​នៅ​ឡើយ។ ប៉ុន្តែ​គេ​សង្កេត​ឃើញ​នៅ​ដើម​ឆ្នាំ​២០២១ នេះ សំ សុវណ្ណារ៉ាក់ និង​កញ្ញា អាង សុជាតា បាន​ថត​រូប​ប្លែកៗ​ជាមួយ​គ្នា​ដោយ​មាន​ភ្ជាប់​សារ​ទាក់ទង​នឹង​ស្នេហា​ទៀត​ផង។

ជាក់​ស្ដែង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន សំ សុវណ្ណារ៉ាក់ បាន​បញ្ចេញ​រូប​ថត​ភ្ជាប់​ពាក្យ​ជាមួយ​កញ្ញា អាង សុជាតា ហើយ​ថែម​ទាំង​ភ្ជាប់​នូវ​សារ​មួយ​ថា"ល្ងាច​នេះ​ជា​ថ្ងៃ​ពិសេស​របស់​យើង​ខ្ញុំ​ទាំង​ពីរ​នាក់ សូម​ពាក្យ​ជូន​ពរ​ពី​បងប្អូន​ម្នាក់​មួយ​មក"។ ប៉ុន្តែ​ក្រោយ​មក​ស្រាប់​តែ​សាមី​ខ្លួន​ចេញ​មុខ​មក​បញ្ជាក់​ថា នោះ​មិនមែន​ជា​ការ​ពិត​ទេ ព្រោះ​រូប​ទាំង​នោះ​គឺ​ជា​ការ​តែង​ដើម្បី​ថត​រឿង​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ នៅ​មុន​ការ​បញ្ជាក់​របស់​សាមី​ខ្លួន ប្រិយមិត្ត​ខ្លះ​បាន​សាទរ​ពួក​គេ​រួច​ហើយ​ថា សម​គ្នា ស្អាត និង​សង្ហា​រៀង​ៗ​ខ្លួន។ ប៉ុន្តែ​អ្នក​ខ្លះ​ដឹង​មុន​ដែរ​ថា នោះ​គ្រាន់​ជា​ការ​សម្ដែង​ក្នុង​បទ​ចម្រៀង ឬ​ខ្សែ​រឿង​ណា​មួយ​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ភាគី​ខាង​ប្រុស​បាន​ធ្វើ​ឲ្យ​កើត​មន្ទិល​សារ​ជា​ថ្មី ក្រោយ​ចេញ​រូបភាព និង​សារ​ Sweet ជាមួយ​គ្នា។ ដូច្នេះ​ហើយ​ គេ​មិន​ទាន់​ដឹង​ថា ពួក​គេ​លេងដើម្បី​ឡើង​លើ​ទំព័រ​សារព័ត៌មាន ឬ​ក៏​មែន ខណៈ​ចំណុច​នេះ ពួក​គេ​មិន​ទាន់​បាន​បក​ស្រាយអ្វី​នៅ​ឡើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់