- 2021-01-22 02:06:48
- ព័ត៌មាន
ក្រោយចេញពីទ្រនំចាស់ Mark នឹងចេញបទថ្មីឲ្យទាន់ចិត្ត Fan ឆាប់ៗ
- 2021-01-22 02:06:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយចេញពីទ្រនំចាស់ Mark នឹងចេញបទថ្មីឲ្យទាន់ចិត្ត Fan ឆាប់ៗ
ចន្លោះមិនឃើញ
បន្ទាប់ពី GOT7 ចាកចេញពីផលិតកម្ម JYP អ្នកគាំទ្រទាំងអស់ពិតជាចង់ដឹង និងតែងទន្ទឹងរង់ចាំ ថាតើសមាជិកទរបស់ក្រុម GOT7 នឹងចេញមុខម្ដងទៀតនៅពេលណា?
ពេលនេះចម្លើយដឹងហើយ ពេល Mark ទម្លាយថានឹងចេញបទថ្មីក្នុងពេលឆាប់ៗនេះ។ ដូចកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ពេលបង្ហោះវីដេអូដំបូងបង្អស់ ដើម្បីអបអរចំនួន Subscriber ដល់ទៅ ១លាននាក់ Mark ក៏បានបង្ហើបក្នុងវីដេអូនោះថា នឹងចេញបទថ្មីមានចំណងជើងថា «One in a Million» ជាមួយនឹង Sanjoy តន្ត្រីករជនជាតិអាមេរិក និងក៏ជាផលិតករបទភ្លេង EDM ដែលទទួលជោគជ័យក្រាស់ក្រែលកន្លងមកចំពោះអាជីពនេះ។
បទថ្មីនេះ អ្នកគាំទ្រនឹងអាចស្ដាប់ដំបូងនៅថ្ងៃទី១២ ខែកុម្ភៈ ប៉ុន្តែគ្រប់គ្នាត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការស្វាគមន៍ Mark សម្រាប់ជំហានថ្មីមួយនេះ៕