- 2021-01-22 08:14:48
- ព័ត៌មាន
បើកឆាកឆ្នាំ២០២១ សាយ សៀរ៉ា ជួបរឿងស៊យអស់លុយជាង១២០០ដុល្លារ ខណៈការងារសិល្បៈមិនទាន់ងើបវិញ
- 2021-01-22 08:14:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកឆាកឆ្នាំ២០២១ សាយ សៀរ៉ា ជួបរឿងស៊យអស់លុយជាង១២០០ដុល្លារ ខណៈការងារសិល្បៈមិនទាន់ងើបវិញ
ចន្លោះមិនឃើញ
តារាសម្ដែង និងជាពិធីករវ័យជ្រេ សាយ សៀរ៉ា បានជួបរឿងស៊យ មុនបើកឆាកទទួលការងារសិល្បៈថ្មីៗនៅដើមឆ្នាំ២០២១។ ថ្ងៃនេះ លោកត្រូវចំណាយលុយជាង១២០០ដុល្លារ ដើម្បីជួសជុលឡានLuxus-470 ដែលលោកបានទិញជិះជាង៤ឆ្នាំមកហើយនោះ។
លោក សាយ សៀរ៉ា ប្រាប់ Sabay នៅមុននេះបន្តិចថា រយៈពេល៤ឆ្នាំមកនេះ ឡានលោកមិនដែលខូចធ្វើអស់ច្រើនដូច្នេះឡើយ ប៉ុន្តែពេលនេះលោកត្រូវតែជួសជុលវាជាចាំបាច់ ដើម្បីសុវត្ថិភាព។ សៀរ៉ា បង្ហើបថា ថ្លៃជួសជុលអាចនឹងជំពាក់គេខ្លះសិន ព្រោះជាងជាមនុស្សស្គាល់គ្នា ហើយម្យ៉ាងលោកក៏មិនទាន់ទទួលបានកម្មវិធីច្រៀង ធ្វើជាពិធីករ និងការងារសម្ដែងបានច្រើននៅឡើយសម្រាប់ឆ្នាំថ្មីនេះ ដូច្នេះលោកពិតជាខ្វះខាតខ្លះមែននៅក្នុងបរិបទកូវីដ-១៩ នេះ។
សាយ សៀរ៉ា៖"ទើបទទួលការងារថតបានពីរបីថ្ងៃ ទាល់តែដល់ខែ២បានគេថតច្រើន ឥឡូវឡានខូចអស់លុយច្រើនទៀត ហើយចំណូលពីសិល្បៈក៏បានតិចៗដែរមិនច្រើនទេ ព្រោះកូវីដមិនទាន់ដាច់ស្រឡះ អីចឹងសូម្បីការងារពិធីករ និងច្រៀងអីចឹងក៏ស្ងាត់ដែរ"។
ខណៈដែលចំណូលពីការងារសិល្បៈមិនទាន់ងើបឡើងវិញ គេអាចចាត់ទុកករណីឡានខូចធ្វើអស់ប្រាក់រហូតដល់ជាង១២០០ដុល្លារនេះ ជាគ្រោះស៊យរបស់តារាសម្ដែងសាយ សៀរ៉ា សម្រាប់ដើមឆ្នាំ២០២១ នេះ៕