• 2021-01-25 02:10:00
  • ព័ត៌មាន

Trailer រឿង «Godzila vs Kong» សាហាវខ្លាំងឡើងជាប់ Trending លេខ ១

  • 2021-01-25 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ចំណាយពេល​ចាក់​ផ្សាយ​ដល់ទៅ​ជាង​ ១​ឆ្នាំ ដោយសារ​ករណីផ្ទុះ​ការ​ឆ្លង​មេរោគ COVID-19 ពេល​នេះ​ភាពយន្ត​ខ្នាតធំ​ "Godzila vs Kong" បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ​ ដោយត្រផៀម​ចាក់​បញ្ចាំង​ពិតប្រាកដ​ក្នុង​ពេល​ឆាប់ៗ​នេះ។

ភាពយន្ត​ខ្នាតធំ​មួយ​នេះ​គឺជា​ការ​រួម​គ្នា​ផលិតរបស់​ក្រុមហ៊ុន​ Legendary Pictures និង​ Warner Bros. Picture។ ជាក់ស្ដែង​បន្ទាប់​ពី​ខក​ខាន​ក្នុង​ការ​ចាក់​បញ្ចាំង​កាល​ពីថ្ងៃទី ២១ ខែឧសភា​ឆ្នាំមុន ពេល​នេះ ភាពយន្តខ្នាតធំ​ដែល​ចំណាយ​ទុន​ផលិតពី​ ១៦០លាន ទៅ​២០០លានដុល្លារនេះ គ្រោង​នឹង​បង្ហាញ​ខ្លូន​ជា​ផ្លូវការ​នៅ​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នៅ​សហរដ្ឋអាមេរិក។

ងាកទៅ​ Trailer ដែល​បាន​ចេញផ្សាយនៅ​ថ្ងៃទី ២៥ ខែមករា នេះ​កំពុង​ជាប់នៅ Trending លេខ ១​ លើ​ YouTube ទូទាំងពិភពលោក។

ទស្សនាវីដេអូពេញដូចខាងក្រោម៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់