• 2021-02-02 01:49:28
  • ព័ត៌មាន

JINRO IS BACK មានរសជាតិយ៉ាងម៉េចទៅ បានជាតារាល្បីៗភ្លក់ហើយ សុទ្ធតែលាន់មាត់គ្រប់គ្នាបែបនេះ?

  • 2021-02-02 01:49:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កប់ណាស់! ថ្មីៗនេះ តារាល្បីៗតាមបណ្ដាញសង្គមចំនួន ១១ នាក់ បានទទួលកាដូពិសេសពីស្រា JINRO IS BACK ហើយស្រាប់តែម្នាក់ៗធ្វើមុខស្រឡាំងកាំងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានភ្លក់រសជាតិស្រាដ៏ល្បីល្បាញមួយនេះ។

កាលពីថ្ងៃឆ្លងឆ្នាំកន្លងផុតទៅថ្មីៗនេះ JINRO IS BACK បានជូនកាដូដល់តារាល្បីលើបណ្ដាញសង្គម ចំនួន ១១នាក់រួមមាន Yuriyiru, Scarlett, Van Thaii, Raven Blaze, Lyderzz Evans, Soy Senghour, Heng, Anna Din, Sociallyneath, Omg Girls Dance Crew, Maily

ក្នុងនោះផងដែរ លោក Raven និងលោក Lyderzz ដែលមហាជនបានស្គាល់ថាជា Vlogger ក៏ទទួលបានកាដូពីស្រា JINRO IS BACK នេះដែរ។

ក្រោយពីទទួលបានកាដូភ្លាម Raven បានបង្ហាញអារម្មណ៍រំភើបរីករាយស្របពេលដែលកំពុងតែបើកប្រអប់កាដូ ដែលលោកកត់សម្គាល់ឃើញមានស្រាចំនួន ៤ដប រួមទាំងវត្ថុអនុស្សាវរីយ៍មួយចំនួនទៀតផងដែរ។

កំពុងតែមួលបើកគម្របដបស្រាផង ស្រាប់តែក្លិនឈ្ងុយនៃស្រាកូរ៉េមួយនេះបានធ្វើអោយ Raven ប្រាប់អ្នកទស្សនាវីដេអូថា ស្រា JINRO IS BACK គឺជាស្រាម៉ាកយីហោថ្មីមួយនៅកម្ពុជា ដែលមានរសជាតិឆ្ងាញ់ និងស្រួលលេប។

ទប់ចិត្ដមិនបាន Raven ក៏បាននិយាយរ៉ាយរ៉ាប់ថា៖ “មានរសជាតិល្អ មិនមានអាល់កុលខ្លាំង មិនច្រាលមាត់ និងស្រួលលេប” ថែមទៀតផង។

មានអារម្មណ៍មិនខុសពី Raven លោក Lyderzz ក៏បាននិយាយទាំងរីករាយថា ស្រានេះពិតជាមានរសជាតិឆ្ងាញ់ និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយបន្ទាប់ពីបានញ៉ាំវារួច។

ក្រោយពីចាក់ស្រាចូលកែវ និងញ៉ាំរួច Lyderzz បានបន្តក្នុងវីដេអូថា៖ “បើញ៉ាំជាមួយសាច់អាំង ម្ហូបខ្មែរ ម្ហូបអីក៏ដោយ ថែមស្រា JINRO IS BACK កាន់តែប្រសើរ”។

ជាការពិតណាស់ ស្រា JINRO IS BACK គឺជាប្រភេទស្រាដែលអាចពិសាបាននៅក្នុងគ្រប់កម្មវិធី មិនថាជាកម្មវិធីតូចឬកម្មវិធីធំនោះទេ។

បើចង់ដឹងថាពួកគាត់មានទឹកមុខបែបណាបន្ទាប់ពីបានភ្លក់ JINRO IS BACK កុំភ្លេចចូលមើលវីដេអូរបស់គាត់ទាំងអស់គ្នាណា៎ ៕

មតិយោបល់