• 2021-02-02 09:24:27
  • ព័ត៌មាន

ខ្ញីកាន់តែចាស់កាន់តែហឹរ! សម្រស់ ចន ច័ន្ទលក្ខិណា រឹតតែស្អាតមិនចាញ់ក្រមុំក្នុងឈុតនេះ

  • 2021-02-02 09:24:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាង ចន ច័ន្ទលក្ខិណា ជាតារាសម្ដែងជើសចាស់ល្បីឈ្មោះមួយរូបដែលនៅតែអាចរក្សាប្រជាប្រិយ ភាពខ្លាំងក្លារបស់ខ្លួនរហូតមកដល់ពេលបច្ចុប្បន្ន។ ហើយតារាស្រីរូបនេះមិនត្រឹមតែមានសម្ថភាព ទេពកោសល្យខ្ពស់ប៉ុណ្ណោះទេ ថែមទាំងមានរូបសម្រស់ស្រស់ស្អាតមិនណយទៀតផង។

បច្ចុប្បន្នថ្វីត្បិតថាមានវ័យរាងជ្រេបន្តិចក្ដីប៉ុន្តែតារាស្រីវ័យ៤០ស្ដើងរូបនេះ នៅតែអាចថែរក្សាសម្រស់ របស់ខ្លួន មើលទៅក្មេងជាងវ័យ សាច់ចាំ ស្បែកសស្អាតផូផង់មិនចាញ់ក្មេងអាយុ២០ប៉ុន្មានទេ។ ហើយរឹងតែស្អាតប្លែកភ្នែកជាងនេះទៀតនោះគឺថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានស្លៀកឈុតសម្លៀកបំពាក់ដែលមានរូបរាងដូចជាគុម្ពស្មៅ មានព្រុយពណ៌ខៀវខ្ចី ចំហទ្រូង បញ្ចេញសាច់ ទ្រលុកទ្រលន់ ពិតជាឆ្លុះសាច់ស្អាតទាក់ទាញអារម្មណ៍អ្នកគាំទ្រ ខ្លាំងតែម្ដង។

ហើយមួយរយៈចុងក្រោយនេះ ចន ច័ន្ទលក្ខិណា ហាក់បាត់មុខពីខ្សែភាពយន្ដមិនដូចកាលពីមុន ប៉ុន្តែ តារាស្រីថ្ពាល់ខួចរូបនេះនៅតែបន្តសកម្មភាពរបស់ខ្លួនលើបណ្ដាញសង្គមជានិច្ចតាមរយៈរូបភាពជាសប្បុរធម៌ ជាប្រធានសមាគមន៍សិល្បៈ និងសកម្មភាពប្រចាំថ្ងៃផ្សេងៗទៀតលើបណ្ដាញសង្គម។ មើលរូបខាងក្រោម!

អត្ថបទ៖ Pav Sreypich

មតិយោបល់