• 2021-02-03 02:12:34
  • ព័ត៌មាន

អស់​សំណើច អ្នក​គាំទ្រ ប្រាប់ G-Devith ឲ្យ​ទៅ​ច្រៀង​លក់​ឡេ ក្រោយ ព្រាប សុវត្ថិ-សិរីមន្ត ងាក​ទៅ​ច្រៀង​រ៉េប

  • 2021-02-03 02:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ ងួន ច័ន្ទដេវីដ ហៅ G-Devith បាន​ចេញ​សារ​ប្លែក​ៗ​គួរ​ឲ្យ​សំណើច​បន្តបន្ទាប់​គ្នា​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​កំពូល​តារា​ចម្រៀង​២​ដួង គឺ ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ងាក​ទៅ​ច្រៀង​បទ រ៉េប ទៅ​វិញ។

សារ​ដំបូង​របស់ ដេវីដ នៅ​ក្នុង​ថ្ងៃ​នេះ​តាំង​ពី​វេលា​ព្រឹក​នោះ គឺ​ថា ហួសសម័យ + GANG GANG=ខ្ញុំ​បក​ទៅ​រក​ស៊ី​បញ្ចូល​បទ​ភ្លេង​ទូរស័ព្ទ​វិញ។ សារ​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​របស់​លោក​ចែក​ចាយ​បន្ត​រាប់​រយ​នាក់។ ចំណុច​គួរ​ចាប់​អារម្មណ៍ សារ​លេង​សើច​របស់​តារា​ចម្រៀង​រ៉េប​រូប​នេះ បន្ទាប់​ពី​លោក ព្រាប សុវត្ថិ​ បាន​ចេញ​បទ "Gang Gang” នៅ​ព្រឹក​នេះ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ និង​ក៏​បន្ទាប់​លោក ខេមរៈ សិរីមន្ត ចេញ​បទ "ហួស​សម័យ" ២ថ្ងៃ​មុន​ដែរ។

បទ​ទាំង​ពីរ​របស់​កំពូល​តារា​ប្រុស​ទាំង​ពីរ​ដួង សុទ្ធ​ជា​ប្រភេទ​បទ រ៉េប ដែល​ពួក​លោក​កម្រ​ច្រៀង​ណាស់​ពី​អតីតកាល។ បន្ថែម​ពី​លើ​សារ​របស់​តារា​ចម្រៀង ងាក​ទៅអ្នក​គាំទ្រ​វិញ បាន​ប្រាប់​ទៅ ដេវីដ ថា​ឲ្យ ទៅ​​ច្រៀង​លក់​ឡេវិញ ឬ​ក៏​ថាឲ្យ​លោក អែបគៀន​សិន​ទៅ។ ត្រឹម​សារ​ប៉ុណ្ណោះ​មិន​ទាន់​អស់​ចិត្ត នៅ​រសៀល​នេះ លោក ដេវីដ នៅ​បន្ត​ចេញ​សារ​ប្លែក​ទៀត ដោយ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​លោក​ខ្លះ​អស់​សំណើច ខ្លះ​ហួស​ចិត្ត។

សារ​នោះ ងួន ច័ន្ទ​ដេវីដ បញ្ចេញ​រូបភាព​ Poster ថា​បទ "ឱស្នេហ៍​មាស​បង" ច្រៀង​ដោយ G-Devith ថែម​ទៀត ដែល​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​របស់​លោក​ជា​ច្រើន នៅ​តែ​អស់​សំណើច និង​ហួស​ចិត្ត​គ្រប់​គ្នា។

ឃើញ​ដូច្នេះ អ្នក​គាំទ្រ ប្រាប់ ដេវីដ ឲ្យ​ទៅ​ច្រៀង Cover បទ "អន្ទង​ស្នេហ៍" និង​បទ "ខ្លុយ​ស្នេហ៍​ត្នោត​ទេរ" វិញ ដែល​បទ​ទាំង​ពីរ​សុទ្ធ​ជា​ប្រភេទ​បទ​មនោសញ្ចេតនា​ល្បី​ល្បាញ​របស់​កំពូល​តារា​ចម្រៀង​ទាំង​ទ្វេ​ពី​អតីតកាល។ យ៉ាង​ណា​ក៏​ដោយ ក៏​មាន​ប្រិយមិត្ត​ខ្លះ​សរសើរ​បទ​ Hip Hop របស់​តារា​ចម្រៀងរៀម​ច្បង​ទាំង​ពីរ​ដែរ​ថា ច្រៀង​បាន​ល្អ និង​មាន​រសជាតិ​ម្យ៉ាង​ ប្លែកគួរ​ចាប់​អារម្មណ៍៕

អត្ថបទ៖ ទារិកា

មតិយោបល់