• 2021-02-03 06:37:49
  • ព័ត៌មាន

ច្បាស់ការហើយ! មាស សុខសោភា នឹង​ប្រារព្ធ​ពិធី​ចូលទ្រនំថ្មីផ្លូវ​ការនៅ​ក្នុង​ខែ​នេះ!

  • 2021-02-03 06:37:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលតារាចម្រៀងស្រីកញ្ញា មាស សុខភា បានចេញមុខបកស្រាយនូវចម្ងល់មហាជនដែលតែងតែឆ្ងល់ ថាតើតារាស្រី រូបនេះនឹងចូលផលិតកម្មមួយណា។ មិនឱ្យមហាជនស័ង្សយច្រើន ពេលនេះតារាស្រីជួរ មុខរូបនេះ បានសម្រេចចិត្តទម្លាយរឿងឈានជើងចូលទ្រនំថ្មី នៅខាងមុខនេះបន្ទាប់ពីបានដើរចេញពី ផលិតកម្ម ថោន អស់រយៈពេលជាយូរ។

ហើយផលិតកម្មដែលកញ្ញានឹងចូលជាផ្លូវការនោះមិនមែន ជាផលិតកម្មហង្សមាស ឬផលិតកម្ម Galaxy Navatra ដូចដែលមហាជនស្មានទេ។ ពោលគឺនៅមុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការរបស់ មាស សុខសោភា បានធ្វើការស្រាយបំភ្លឺជុំវិញនៃចម្ងល់របស់មហាជន មាស សុខសោភា បានបញ្ជាក់ យ៉ាងច្បាស់ថាកញ្ញានិងឈានជើងចូលផលិតកម្មថ្មីមួយ” នាងខ្ញុំ មាស សុខសោភា សូមបញ្ជាក់ថា នាងខ្ញុំបានសម្រេចចិត្តចូលផលិតកម្ម” រាម “ជាផ្លូវការហើយ។

ក្នុងនោះ មាស សុខសោភា ក៏បានបន្ថែមដែរថាកម្មវិធីចូលជាផ្លូវការនេះនិងរៀបចំឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះមានទីតាំងនៅ The Premier Center Sensok ។ ហើយឆ្លៀតនៅក្នុង ឳកាសចូលជាផ្លូវការនេះ មាស សុខសោភា ក៏បានត្រៀមបើកបង្ហាញស្នាដៃបទចម្រៀងថ្មី និងមាន ការសម្ដែងដ៏អស្ចារ្យជូនជាចំណងដៃសម្រាប់មហាជនផងដែរ៕

អត្ថបទ៖ Pav Sreypich

មតិយោបល់