• 2021-02-03 09:00:08
  • ព័ត៌មាន

ស្រី​ស្អាត ប៉ុន្មាន​រូប​នេះ កំពុង​លង់​ជាមួយ​តុក្កតា​ពណ៌ខៀវ​មួយ ដឹង​ថា​មាន​អី​ពិសេស​ទេ?

  • 2021-02-03 09:00:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គួរអោយស្រលាញ់មែនទែន! តុក្កតា​គីង្គក់​ពណ៌​ខៀវ​នៅ​ក្នុង​ប្រអប់​ពិសេសរបស់ JINRO IS BACK ដែលត្រូវបានជូន​ជាកាដូដល់តារាល្បីឈ្មោះក្នុងបណ្ដាញសង្គម ហើយ​ជា​លទ្ធផល គឺ​ពួក​គេ​មាន​ការ​ពេញ​ចិត្ត​​​ និង​​​ចាប់​អារម្មណ៍យ៉ាង​ខ្លាំង។

កាលពីថ្ងៃឆ្លងឆ្នាំកន្លងផុតទៅថ្មីៗនេះ JINRO IS BACK បាន​ជូន​កាដូដល់​តារាល្បីលើបណ្ដាញសង្គម ចំនួន ១១​នាក់​​រួមមាន Yuriyiru, Scarlett, Van Thaii, Raven Blaze, Lyderzz Evans, Soy Senghour, Heng, Anna Din, Sociallyneath, Omg Girls Dance Crew, Maily

ក្រោយពីបើកប្រអប់កាដូហើយភ្លាម ម្នាក់ក្នុងចំណោមអ្នកទាំង១១ដែលបានទទួលកាដូពី JINRO IS BACK គឺកញ្ញា Scarlett Bii បាន​សម្តែង​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ពេលដែល​បាន​ឃើញ​កាដូ​ក្នុង​ប្រអប់​នោះ​​​ដែល​រួម​មាន​​​ស្រា Jinro Is Back ចំនួន ៤​ដប តុកត្តាគីង្គក់ពណ៌ខៀវដ៏គួរឲ្យស្រលាញ់ និង​របស់​ផ្សេងៗទៀត។

និយាយ​លាយ​​ឡំ​នឹង​​​សំណើច​ក្នុង​ពេល​បើក​ប្រអប់​មើល​កាដូ​ទាំង​នេះ កញ្ញា​ Scarlett បាននិយាយថា៖ “ហូរ ស្ទីកឃ័រ​ឡើង​ឃ្យូត (Cute) រូបគីង្គក់។ អូយ​! មាន​បន្តោងសោរ​ទៀត បន្តោង​សោរ​រូប​គីង្គក់។ ហូរ! ចុងក្រោយតើ​នេះជា​អ្វី? អូព្រះជាម្ចាស់ [OMG] តុក្កតា​គីង្គក់ ឃ្យូត»។

ហេតុអ្វី​បានជា​វត្ថុអនុស្សាវរីយ៍ទាំង​នេះ​មាន​ពណ៌ខៀវ? តើ​តុក្កតា​គីង្គក់ពណ៌​ខៀវ​នេះ​​​តំណាង​ឱ្យ​អ្វី? ជាការ​ពិត ពណ៌ខៀវ​​ និង​តុក្កតា​គីង្គក់​នេះ​គឺ តំណាង​ឱ្យ​ស្រា JINRO IS BACK ដែលជា​ស្រា​កូរ៉េ​​មាន​ឈ្មោះ​ល្បី​ល្បាញ​តាំង​ពីឆ្នាំ​ ១៩២៤មក។

ចំណែកឯ កញ្ញា Maily វិញ បាននិយាយទាំងញញឹមស្រស់ថា “តុក្កតានេះស្អាតខ្លាំងណាស់ អាចយកដាក់តាំងបានទៀតចាស ខ្ញុំស្រលាញ់ពណ៌ហ្នឹងខ្លាំងមែនទែន”។សូម្បីតែអ្នកគាំទ្ររបស់ Maily ក៏ចង់បានតុក្កតានេះដែរ ថែមទាំងនិយាយថា ពណ៏ខៀវពិតថាផ្ដល់ភាពស្រស់ថ្លាខ្លាំងណាស់។

បើ​សិន​អ្នក​ចូលចិត្ត​តុក្កតា​គីង្គក់​ពណ៌ខៀវ​នេះ កុំភ្លេច​ទៅ​រកទិញ​ស្រា JINRO IS BACK និងភ្លក់​​រសជាតិ​ស្រា​ដ៏​ល្បីល្បាញ​មួយ​នេះ​ទាំង​អស់គ្នា។ បើចង់ឃើញអោយកាន់តែច្បាស់ថា តុក្កតាគីង្គក់គួរអោយស្រលាញ់ខ្លាំងប៉ុណ្ណា កុំភ្លេចចូលទស្សនាវីដេអូទាំងអស់គ្នាណា៎!

មតិយោបល់