• 2021-02-05 10:28:44
  • ព័ត៌មាន

សំលៀងភ្នែកទុកឲ្យហើយ! រឿងភាគថៃជក់ចិត្ត៣រឿងនឹងចាក់ផ្សាយក្នុងខែកុម្ភៈនេះ

  • 2021-02-05 10:28:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងល្អ និងពិសេសខ្លាំងមែនទែនសម្រាប់អ្នកគាំទ្រ ក៏ដូចជាអ្នកដែលចូលទស្សនារឿងភាគថៃ ព្រោះថានៅក្នុងខែកុម្ភៈឆ្នាំ២០២១នេះ ឧស្សាហកម្មកម្សាន្ដថៃ នឹងចាក់ផ្សាយរឿងល្អមើលជក់ចិត្ត ៣រឿង ដែលមានការចូលរួមសម្ដែងពីសំណាក់តួល្បីៗប្រចាំប្រទេស។ ខាងក្រោមនេះជារឿងភាគថៃដែលនឹងចាក់បញ្ចាំងនៅខែកុម្ភៈឆ្នាំ២០២១ ។

១.Louis Scott និង Yam Matira ចាប់ដៃគ្នាសម្ដែងក្នុងរឿងបែបកំប្លែងថ្មីរឿង“ Piphob Himmaparn” នៅក្នុងរឿងនេះ Yam Yamira បានដើរតួជា“ Pim” Louis សម្តែងជា “Krit” រឿងនេះនឹងចាក់ផ្សាយលើ កញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ ថ្ងៃសុក្រ - អាទិត្យវេលាម៉ោង ២០៖ ២០ នាទី។

២.រឿង“ Wanthong” នឹងចាក់បញ្ចាំងនៅ ONE 31 ឆាប់ៗនេះ ហើយរឿងនេះសម្ដែងដោយតារាស្រី រាងតូចច្រឡឹង Mai Davika ជាមួយកម្លោះសង្ហារ Shahkrit Yamnam។

៣.រឿងកំប្លែងថ្មីរឿង“ Gril 2k” ដែលសម្តែង Aom Sushar, Toyy Pathompong និង Off Jumpol រឿងនេះនឹងចាក់បញ្ចាំងនៅថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ២០២១។

ប្រភព៖ Thai Update អត្ថបទ៖ Pav Sreypich

មតិយោបល់