• 2021-02-08 08:16:21
  • ព័ត៌មាន

Fan ខកចិត្តខ្លាំង បន្ទាប់ពី ថេណា ចេញវីដេអូលាពីវិស័យចម្រៀង

  • 2021-02-08 08:16:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ តារាចម្រៀង Original Song មានសន្ទុះប្រជាប្រិយខ្លាំងលោក ថេណា បានបញ្ចេញវីដេអូ ថ្មីមួយដែលធ្វើឱ្យអ្នកគាំទ្រហាក់មានការខកចិត្ត និងសោកស្ដាយយ៉ាងខ្លាំងបន្ទាប់ពីបានឮសម្ដីប៉ុន្មាន ឃ្លារបស់ម្ចាស់បទ”អង្វរ”រូបនេះ។

ថេណា ទើបតែបញ្ចេញស្នាដៃបទចម្រៀងថ្មីជាផ្លូវការរបស់ខ្លួនជូនពិសេសដល់អ្នកគាំទ្រ កាលពីថ្ងៃទី៥ ខែកុម្ភៈនេះ។ បទចម្រៀងថ្មីទើបតែចេញ នេះមានចំណងជើងថា "ខ្យល់ត្រជាក់” បទនេះពិតជាពិរោះ រណ្ដំលាយឡំជាមួយមនោសញ្ចេតនា។ ទន្ទឹមនិងភាពសប្បាយរីករាយជាមួយបទចម្រៀងថ្មីនេះ ថេណា ក៏ធ្វើឱ្យអ្នកគាំទ្រខកចិត្តក្រៀមក្រំយ៉ាងខ្លាំងផងដែរ។ ថេណា បានចេញវីដេអូខ្លីមួយ ដោយបានរៀបរាប់ ទាំងអួលដើមករពីការចាកចេញពីវិស័យសិល្បៈ នៅក្នុងវីដេអូនោះ ថេណា បាននិយាយថា” បទខ្យល់ត្រ ជាក់នេះជាបទចុងក្រោយរបស់ខ្ញុំ បន្ទាប់ពីខ្ញុំចេញបទនេះហើយខ្ញុំប្រជាផ្អាកពីចម្រៀងសិន មិនពីពេល ណាត្រឡប់មកវិញឬក៏អត់ ប្រសិនបើមានឱកាសនឹងជួបគ្នាម្ដង”។

ពាក្យសម្ដីតែប៉ុន្មានមាត់របស់ ថេណា នេះអាចចាក់ទម្លុះបេះដូងអ្ននគាំទ្រឱ្យក្រៀមក្រំ ប៉ុន្តែគេមិនទាន់ ដឹងទេថា ការចាកចេញរបស់ ថេណា លើកនេះដោយសារអ្វីនោះទេ៕ មើលវីដេអូខាងក្រោម!

អត្ថបទ៖ Pav Sreypich

មតិយោបល់