• 2021-02-10 01:47:35
  • ព័ត៌មាន

[ក្ដៅៗ] អ្នកម្ដាយជាទីស្រឡាញ់របស់ CL បាន​ទទួលមរណភាព ទៅហើយ!

  • 2021-02-10 01:47:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ១០ ខែកុម្ភៈ CL បាន​ទម្លាយ​ការពិត​ដ៏​តក់ស្លុត​មួយ​ថា​ ម្ដាយ​របស់​នាង​គឺ​លោកស្រី Hong Yoo Ra បាន​ទទួលមរណភាព​ហើយ​តាំង​ពី​ថ្ងៃទី២៣ ខែមករា ក្នុង​អាយុ​ ៥៣ឆ្នាំ។

CL

បើ​តាម​ការ​ឲ្យ​ដឹង​ពី CL ផ្ទាល់​ អ្នក​ម្ដាយ​ជា​ទីគោរពស្រឡាញ់​របស់​នាង​បាន​លាចាក​លោក​ហើយ​ ដោយសារគាំងបេះដូងភ្លាមៗ អំឡុងពេល​ដែល​កំពុង​ស្នាក់​នៅ​បរទេស។ ពិធី​បុណ្យសព នឹង​ធ្វើ​ឡើង​ជា​លក្ខណៈគ្រួសារ ដោយសារ​ការពារ​ការ​ឆ្លង​មេរោគ​ COVID-19 ចាប់ពី​ថ្ងៃទី១០ ខែកុម្ភៈនេះទៅ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់