• 2021-02-10 07:54:01
  • ព័ត៌មាន

ទាំងអ្នកដឹកនាំ និងអ្នកសម្តែងរឿង ទុំទាវ ២០២១ សន្យាមិនបង្ហាញភាពសិចស៊ី បែបអនាចារនៅក្នុងបណ្តាញសង្គមទៀតទេ

  • 2021-02-10 07:54:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា តេង ស៊ីណាត ដែលជាអ្នកដឹកនាំរឿង និងជាតួសម្តែង នៅក្នុងវីដេអូរឿង ទុំទាវ ២០២១ រួមជាមួយអ្នកសម្តែង៧នាក់ទៀត សន្យាមិនបង្ហាញភាពសិចស៊ី បែបអនាចារ នៅក្នុងបណ្តាញសង្គមទៀតឡើយ។

នាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមសម្តែងរឿង ទុំទាវ២០២១ បានចូលខ្លួនដោះស្រាយ និងបំភ្លឺលើករណីរឿង សម្តែង ដែលមានផលប៉ះពាល់ទៅដល់វប្បធម៌ ប្រពៃណី និងសង្គមជាតិ ដោយសម្រេចយល់ព្រមសន្យាលើ ៨ចំណុច ដែលភាគីខាងក្រុមសម្ដែងសន្យាមិនប្រព្រឹត្តទៀតនៅពេលខាងមុខ ចៀសវាងការឆ្គាំឆ្គងកើតមានម្ដងទៀត។ ដែលក្នុងប្រាំបីចំនុចនោះរួមមាន ៖

១. មិនប្រព្រឹត្ត និងចូលរួមនូវគ្រប់សកម្មភាព ឥរិយាបថ ព្រមទាំងពាក្យសម្តី ដែលបណ្តាលឲ្យមានផលប៉ះពាល់ដល់វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងសង្គមជាតិទៀតឡើយ។

២. មិនបង្ហាញភាពស៊ិចស៊ី បែបអនាចារ ក្នុងបណ្តាញសង្គម

៣. ប្រើប្រាស់ជំនាញដែលមានដើម្បីចូលរួមលើកស្ទួយ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងកិត្យាសង្គមជាតិ

៤.យល់ព្រមប្រគល់ ផេក Hokima និង អាខោន tik tok ឈ្មោះ Ah Gi Leader261 ទៅអោយក្រុមការងាររបស់ក្រសួងដើម្បីគ្រប់គ្រង និងលុបចោលទាំងស្រុង

៥. សន្យាមិនទាញយកមកវិញ នូវផេក និងអាខោនដែលបានប្រគល់ជូនក្រសួង

៦. សហការជាមួយម្ចាស់ផេក Hokima ដែលបានជួលពីមិត្ត ជូនទៅសមត្ថកិច្ចដើម្បីលុបចោល

៧. សុំទោសជាសាធារណៈ ចំពោះមុខអ្នកសារព័ត៌មាន

៨. ប្រសិនបើនៅតែបន្តប្រព្រឹត្តនូវរាល់សកម្មភាព ព្រមទាំងពាក្យសម្តី បង្ហាញភាពស៊ិចស៊ី បែបអនាចារ ដែលបណ្តាលឲ្យប៉ះពាសល់ដល់វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងសង្គមជាតិ និងទទួលខុសត្រូវមុខច្បាប់ជាធរមាន ៕

អត្ថបទ៖​ Art

មតិយោបល់