• 2021-02-11 07:49:08
  • ព័ត៌មាន

លេង​សើច​ម៉េច​បាន ខួប រាជនី​ក្រមា លើក​ទី​១ សុទ្ធ​តារា​ល្បីៗ ចូល​រួម​យប់​មិញ

  • 2021-02-11 07:49:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីយប់ថ្ងៃទី១០ ម្សិលមិញនេះគឺជាថ្ងៃខួបកំណើតដ៏វិសេសវិសាលរបស់តារាសម្ដែង និងជាតារា បង្ហាញម៉ូដដ៏ល្បីកញ្ញា មាន សូនីតា គួបផ្សំជាមួយការបើកសម្ភោធជាផ្លូវការ នៃការបើកដំណើរ ការហាង” ណ កាហ្វេ “សាខាទួលទំពូង។

កម្មវិធីមួយនេះអាចនិយាយបានថាវាជាកម្មវិធីដ៏កក្រើករបស់តារាសម្ដែងថ្ពាល់ខួចរូបនេះជាលើកដំបូង ព្រោះពីមុនមក សូនីតា មិនធ្លាប់ធ្វើកម្មវិធីធំដុំបែបនេះនោះទេ។ ក្នុងឱកាសគំរប់ខួប៣១ឆ្នាំ សូនីតា ហាក់មានភាពលេចធ្លោយ៉ាងខ្លាំងជាមួយម៉ូតរ៉ូបទាក់ទាញ ហើយតុបតែងមុខបែបស្រាលៗធម្មជាតិ ស្អាតផ្លឹងតែម្ដង។

ដោយឡែកកាលពីយប់មិញនេះ សង្កេត ឃើញថាលេចមុខ សិល្បៈករសិល្បៈការនីច្រើនដួងបាន អញ្ជើញចូលរួម ហើយម្នាក់ៗតែងខ្លួនខ្ញង់ៗក្នុងឈុតខ្មៅ យ៉ាងសប្បាយរីករាយជាមួយនិងការទទួលទាន អាហារ ស្ដាប់បទចម្រៀង Acoustic ពិរោះៗ នឹងរាំលេងកម្សាន្ត។ហើយតារាទាំងនោះមានដូចជា ភិន សូដាលីស ម៉ាក សែនសូនីតា លោក ណាខន កញ្ញា វណ្ណៈបូរមី កញ្ញា ហ្វីយ៉ាតា ម៉ា និត កញ្ញា អេដា កញ្ញា កញ្ជានា និងមានតារាល្បីជា ច្រើនដួងទៀត។ ហើយក្នុងនោះថែមទាំងលេច មុខកីឡា ករបាល់ទាត់ ចាន់ វឌ្ឍតនាកា ធារី ចន្ថារប៊ីន លើសពីនេះ ផលិតករភាពយន្តល្បីឈ្មោះក្នុងស្រុក អ្នកស្រី ពាន់ ភួងបុផ្ផា និងលោក កថាជ័យ ក៏វត្តមានអញ្ជើញចូលរួមជាពិសេសផងដែរ៕

តោះ! ទស្សនារូបភាពខាងក្រោម៖

អត្ថបទ៖ Pav Sreypich

មតិយោបល់